ព័ត៌មានជាតិ
សម្ដេចតេជោ៖ ហាមដាច់ខាតមិនឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់
បន្ទាប់ពីទទួលដំណឹងថា ខេត្តមួយចំនួនមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋគោលដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបានដាក់បទបញ្ជា គឺ ហាមដាច់ខាតមិនឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ខ្ញុំសុំដាក់ចេញនូវបទបញ្ជាឱ្យឯកឧត្ដម លោកជំទាវជាអភិបាលខេត្តរាជធានីទាំងអស់ កិច្ចការជាអាទិភាពទី១ ត្រូវតែជាកិច្ចការប្រឆាំងកូវីដ-១៩ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ អាទិភាពទី១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល លើកបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ហាមដាច់ខាតមិនឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ”។
សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចបានរកឃើញមូលហេតុក្នុងការយឺតយ៉ាវនៅកន្លែងមួយចំនួនបណ្ដាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង។ សម្ដេចបានរំលឹកថា កាលពីមុន ការផ្គត់ផ្គង់វ៉ាក់សាំងតាមដំណាក់ៗដោយសារយើងខ្វះវ៉ាក់សាំង តែឥឡូវវ៉ាក់សាំងមានគ្រប់គ្រាន់ ដែលត្រូវជំរុញវ៉ាក់សាំងនេះឱ្យទៅដល់គោលដៅ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “បទបញ្ជាក់របស់ខ្ញុំ បញ្ជាក់ជូនអភិបាលរាជធានីខេត្តត្រូវតែធ្វើជាមេបញ្ជាការក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំង ត្រូវពិនិត្យមើលឱ្យច្បាស់ តើមានវ៉ាក់សាំងគ្រប់គ្រាន់ ឬទេ? ក្នុងករណីដែលវ៉ាក់សាំងមិនមានគ្រប់គ្រាន់ ត្រូវតែធ្វើសំណើមកគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ហើយចម្លងជូន១ច្បាប់មកខ្ញុំ ដើម្បីខ្ញុំតាមដានត្រួតពិនិត្យអំពីការបញ្ជូនវ៉ាក់សាំងចុះតាមខេត្តនានា”។
សម្ដេចបានបញ្ជាក់ថា យើងមិនអនុញ្ញាតឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ នេះជាយុទ្ធសាស្ត្រសម្រាប់ឈានទៅមុខរបស់យើង ហើយមិនត្រូវទម្រន់ និងផ្ដេកផ្តួលទៅនឹងបញ្ហាអ្វីទាំងអស់។ ករណីខ្វះខាត់វ៉ាក់សាំង ត្រូវស្នើវ៉ាក់សាំង ហើយគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវតែបញ្ជូនវ៉ាក់សាំងទៅទុកនៅខេត្ត ហើយខេត្តខ្លួនឯងត្រូវរក្សាទុកនៅទីនោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


