ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ នៅតំបន់បិទខ្ទប់សហគមន៍អណ្តូង ទទួលបានអំណោយសម្តេចតេជោ
ប្រជាពលរដ្ឋចំនួន ១០៨៩គ្រួសារ នៅក្នុងតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងភូមិអណ្តូង៣ អណ្តូង៥ និងភូមិអណ្តូង៤ អណ្តូង៦ បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលនៃគណអភិបានរាជធានីភ្នំពេញ ដែលចូលរួមចែកដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ ព្រមទាំងមន្ត្រីសង្កាត់គោករកា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

ក្នុងពិធីចែកអំណោយនាឱកាសនោះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា រាល់ការលំបាកទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសក៏ដូចជានៅទីនេះ សម្តេចតេជោ តែងតែគិតគូជានិច្ច ទាំងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទៅក្នុងប្រទេសមិនគិតប្រាក់ និងផ្តល់អំណោយជាបន្តបន្ទាប់មិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនទៅណាចោលបងប្អូននោះឡើយ។
លោកបន្តថា បើបងប្អូនណាខ្វះខាតអាចទាក់ទងមកលោកមេភូមិ ឬប្រធានសហគមន៍ និងសង្កាត់ អំណោយសម្តេចតេជោ និងមានចែកជូនជានិច្ច។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងតំបន់បិទខ្ទប់ថែរក្សាសុខភាពឲ្យបានល្អ កុំចេញក្រៅផ្ទះបើមិនមានការចាំបាច់ ហាមជួបជុំឲ្យសោះ មិនយូទេរយៈពេល១៤ថ្ងៃ បើមិនមានការចំលងទេគឺយើងអាចមានសេរីភាពដូចមុនវិញហើយ បើទោះជាយ៉ាងណាត្រូវតែរក្សា៣កុំ និង៣ការពារ ជាប់ជានិច្ច។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃសំពះដឹងគុណ ដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងលោកឃួង ស្រេង ដែលបានជួយសង្គ្រោះពួកគាត់ កំពុងជួបការលំបាកទាន់ពេលវេលានេះ។ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះជាដើម។
ប្រជាពលរដ្ឋទាំង១០៨៩គ្រួសារ បានលើកដៃបួងសួងដល់ទេវតា ដែលថែរក្សាព្រះរាជាណាចក្សកម្ពុជា ជួយថែរក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលរាជធានីភ្នំពេញសូមបាននៅសេចក្តីសុខ គ្រប់ពេលវេលាដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែមានការរីកចំរើនទ្វេឡើងថែមទៀត។
គួរបញ្ជាក់ថា អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗទទួលបានអង្ក២៥គីឡូក្រាម ម៉ី១កេស ត្រីខ១យួ និងទឹកត្រី១យួផងដែរ៕ ដោយ៖ ឧត្តរ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


