ព័ត៌មានជាតិ
ខេត្តរតនគិរីចាក់វ៉ាក់សាំងលើសផែនការ ខណៈខេត្ត៣ទៀតមិនមានវ៉ាក់សាំងចាក់គ្រប់គ្រាន់
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានទទួលរបាយការណ៍អំពីខេត្តដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋលើសផែនការ ដោយខេត្តរតនគិរីចាក់លើសជាង១ម៉ឺននាក់។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ដូចជាខេត្តរតនគិរីដែលមានប្រជាជនជាង១២ម៉ឺននាក់ ប៉ុន្តែចាក់បានដល់ជាង១៣ម៉ឺននាក់ គឺជាចំណុចដ៏ល្អដែលប្រជាជនទៅដល់ទីណា មានវ៉ាក់សាំងទៅដល់ទៅនោះ ដែលយើងត្រូវយកគំរូនេះយកទៅអនុវត្តនៅកន្លែងផ្សេង”។
ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា មានខេត្តដែលចាក់វ៉ាក់សាំងជូនប្រជាជនបានតិចជាងចំនួនគោលដៅ ហើយក៏មានខេត្តដែលនៅសេសសល់ប្រជាជនមួយចំនួនមិនទាន់បានចាក់ ដូចជាកំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ដែលខេត្តទាំង៣ ត្រូវមកភ្នំពេញដើម្បីទទួលយកវ៉ាក់សាំងបន្ថែមទាំងយប់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា គ្រាន់តែខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង មានមនុស្សមិនទាន់ចាក់វ៉ាក់សាំង ហែលជិត៥០ម៉ឺននាក់។
សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ហើយបើបូកថែម៨ម៉ឺននាក់ទៀតនៃខេត្តពោធិ៍សាត់ដែលមិនទាន់មានវ៉ាក់សាំង ដែលទើបមកដឹកវ៉ាក់សាំងពីយប់មិញ គឺមនុស្សប្រហែលជាង៥០ម៉ឺននាក់ឯណោះ”។
សម្ដេចតេជោ បានដាក់ចេញនូវបទបញ្ជាឱ្យអភិបាលខេត្តរាជធានីទាំងអស់ ត្រូវយកកិច្ចការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ អាទិភាពទី១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល លើកបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់កម្ពុជានៅពេលនេះ និងហាមដាច់ខាតមិនឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


