ព័ត៌មានជាតិ
អាជ្ញាធរនិងមន្ទីរជំនាញ ប្រើរថយន្តស្តារលូ ១៥គ្រឿង ដើម្បីដោះស្រាយការលិចលង់ នៅជាយក្រុង
ព្យុះភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃជាបគ្នានេះ មិនបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រ ៥ខណ្ឌ កណ្តាលទីក្រុង មានបញ្ហានោះទេ គឺបានដោះស្រាយបញ្ហាលិចលង់ បានយ៉ាងល្អប្រសើរ។ ប៉ុន្តែ ក៏នៅមានបញ្ហាប្រឈម ដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួន នៅខណ្ឌជាយក្រុងផងដែរ។ លើបញ្ហានេះ ក្រុមការងារបានប្រើប្រាស់រថយន្ត បូម ស្តារបណ្តាញលូ ១៥គ្រឿង ដើម្បីដោះស្រាយលើការលិចលង់នេះ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី០២ កញ្ញានេះថា ក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌក្នុងទីក្រុង ត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។ ប៉ុន្តែ ក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួន នៅខណ្ឌជាយក្រុងផងដែរ ដូចជា តំបន់ផ្លូវជាតិលេខ ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់។


នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើ ដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។ ជាមួយនឹងសមត្ថភាពស្ថានីយបូមទឹកបញ្ចេញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើឲ្យការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។



មន្ត្រីដដែលបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយសូមឲ្យប្រជាពលរដ្ឋ ចូលរួមកាយសំរាមកកស្ទះមុខអណ្តូងលូនៅមុខផ្ទះរៀងៗខ្លួន ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



