ព័ត៌មានជាតិ
រយៈពេល៨ខែ កម្ពុជានាចេញផលិតផលដំឡូងមីទៅក្រៅប្រទេសបានចំនួន ១.៧៧៧.៥៦៧ តោន
ភ្នំពេញ ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ ផលិតផលអំពីដំឡូងមី (ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី, កាកសំណល់ដំឡូងមី) ដែលនាំចេញពីកម្ពុជា សរុបចំនួនប្រមាណ ១.៧៧៧.៥៦៧ តោន។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្អែកតាមលទ្ធផលនៃការនាំចេញផលិតផលពីដំឡូងមីក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះរួមមានសម្រាប់ចំណិតដំឡូងមីក្រៀមមានចំនួន១ ២៨៣ ៩០៣,១២តោន(កើន ឡើងចំនួន ១២,១៧%) ក្នុងនោះនាំចេញ ទៅប្រទេសថៃ ចំនួន ៨៥២ ៨០០ តោន វៀតណាម ចំនួន ៤១១ ៤៥១,៥៦ តោន និងចិនចំនួន ១៩ ៦៥១,៥៦ តោន។

ដោយឡែកផលិតផលដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន (ថយចុះចំនួន -៤,៦៦%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាម ចំនួន ៣៥៥ ៥៥០ តោន និងប្រទេសថៃចំនួន ១១៣ ៧៥០ តោន។
ម្សៅដំឡូងមី មានចំនួន ១៨ ៧០១,០៤ តោន (កើនឡើងចំនួន ៦,៣៦%)ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៦ ៣៥៨,៦០ តោន ប្រទេសថៃ ចំនួន ១ ៣៧៥,៨០ តោន, អ៊ីតាលី ចំនួន ៥០៨,៦៤ តោន, សហរដ្ឋអាមេរិក ចំនួន ១៧០ តោន,ហូឡង់ ចំនួន ១៥២ តោននិងប្រទេសប៊ែលហ្សីកចំនួន១៣៦តោន។ ដោយឡែក កាកសំណល់ដំឡូងមី មានចំនួន ៥ ៦៦៣,៥០ តោន (ថយចុះចំនួន -៣៤,២៥%) ត្រូវបាននាំចេញទៅកាន់ប្រទេសចិន ៕
ដោយ ៖ ណារី
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


