ព័ត៌មានជាតិ
ម្ចាស់គណនីហ្វេសប៊ុកមួយ បន្លំធ្វើកូនសម្ដេចតេជោ និងជេរ អ៉ីវ៉ា ត្រូវបានបញ្ជូនទៅពេទ្យសសៃប្រសាទ
ម្ចាស់គណនីហ្វេសប៊ុក Ah July ដែលធ្លាប់បន្លំធ្វើជាកូនរបស់សម្ដេចតេជោ ហ៊ុន សែន និងជេរអ្នកផ្សេងទៀតនោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យសសៃប្រសាទ។
ម្ចាស់គណនីហ្វេសប៊ុករូបនេះ មានទីលំនៅ សង្កាត់អូ ឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចូលទៅសរសេរ Comment ហ្វេសប៊ុក បន្លំធ្វើជាកូនរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំម្ចាស់គណនីឈ្មោះ «Ah July» មួយនេះ ឱ្យឈប់បន្លំធ្វើជាកូនសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តទៅទៀត ដើម្បីចៀសវាងការភ័ន្តច្រឡំ។
ក្រៅតែពីការណែនាំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំលេខទូរស័ព្ទពីម្ចាស់គណនីហ្វេសប៊ុកនេះ ដើម្បីសម្តេចជួយព្យាបាលជំងឺសរសៃប្រសាទរបស់គេផងដែរ។

កន្លងមក ក៏ធ្លាប់មានព័ត៌មានថា តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មសាន់ដេ កញ្ញា អ៉ីវ៉ា ក៏ត្រូវស្ត្រីរូបនេះ បានទូរស័ព្ទទៅជេប្រមាថ គំរាមដកដំណែងដល់ឪពុករបស់នាងជាដើម ខណៈដែលកញ្ញា អ៉ី វ៉ា អ៊ីវ៉ាចេញមុខអះអាងថា នាងមិនដែលស្គាល់ស្ត្រីរូបនោះទេ ហើយក៏មិនដែលមានជាប់ពាក់ព័ន្ធជាមួយនរណាដែរ ហើយនាងឱ្យដឹងថា ស្ត្រីរូបនោះមិនមែនជាមនុស្សល្អទេ និយាយត្រឡប់ត្រឡិនមុខក្រោយ ចេះតែដៀលជេរប៉ុណ្ណោះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


