ព័ត៌មានជាតិ
ចំណងដៃសម្រាប់ប្រជាពលរដ្ឋ ស្រុកចន្ទ្រា ដោយមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដាក់អំពូលភ្លើង(សូឡា)បំភ្លឺដងផ្លូវតាមទីប្រជុំជន មិនចាញ់នៅទីក្រុងឡើយ
ស្វាយរៀង ៖ ប្រជាពលរដ្ឋស្រុកចន្ទ្រាក៏ដូចជាមហាជនដែលធ្វើដំណើរតាមដងផ្លូវនានាពេលយប់មានចិត្តសប្បាយរីករាយនិងអបអរសាទរដែលអាជ្ញាធរស្រុកចន្ទ្រា បានដាក់បង្គោលភ្លើងបំភ្លឺ(សូឡា)តាមដងផ្លូវសាធារណៈនៅតាមទីប្រជុំជននានាក្នុងស្រុកចន្ទ្រា ដែលមានភ្លើងបំភ្លឺ(សូឡា)អមនៅតាមផ្លូវនាពេលយប់ ដូចនៅទីក្រុង រក្សាបាននូវសន្តិសុខ សុវត្ថិភាព លើកកម្ពស់សោភណ្ឌភាព និងកែលំអទីប្រជុំជន ជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ លោក លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា នៅក្នុងស្រុកចន្ទ្រាទាំងមូល មានការអភិវឌ្ឍន៍ ហើយអាជ្ញាធរស្រុកបានដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវនៅតាមទីប្រជុំជន និងតាមឃុំនានាគឺភ្លឺពេញមួយយប់តែម្តង។

បើតាមលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាននិងដាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវនេះក្នុងស្រុកចន្ទ្រា ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា និង ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារចុះជួយស្រុកនិងសប្បុរសជននានាបានជួយឧបត្ថម្ភផ្តល់បង្គោលភ្លើង (សូឡា)ប្រើពន្លឺព្រះអាទិត្យ។

ទី១.នៅឃុំមេសថ្ងកបានដាក់រួចរាល់ចំនួន ៦០ដើម ដែលគ្រោងតាមផែនការចំនួន ២៧៤ដើម ពីស្ពានតាអឹមដល់សាលាឃុំមេសថ្ងកចំងាយ ២៤៤០ម៉ែត្រ សម្រាប់ដាក់បំភ្លឺតាមដងផ្លូវ នៅទីប្រជុំជននានាតាមផ្សារ តាមផ្លូវ តាមផ្លូវខាងមុខស្នាក់ការគណបក្សស្រុក តាមវត្តអារាម និងតាមដងផ្លូវបំបែកសំខាន់ៗមួយចំនួន។

ទី២.នៅឃុំច្រេសដាក់បានចំនួន ៨៣ដើម និងគ្រោងបន្តគ្រប់ដងផ្លូវទូទាំងឃុំ ដែលជាការជួយឧបត្ថម្ភរបស់ លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
ទី៣.ឃុំព្រៃគគីរ ដាក់បានចំនួន ៧៥ដើម និងគ្រោងដាក់បន្តទៀត។
ទី៤.ឃុំទួលស្តី១៥ដើមគ្រោងដាក់បន្តទៀត។
សរុបបច្ចុប្បន្នបានដាក់រួចរាល់បាន ២៣៣ដើមហើយដើម្បីជាការលម្អផ្លូវ និងការពារសុវត្ថិភាពសន្តិសុខសាធារណៈ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ទន្ទឹមនឹងនោះក្នុងឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ឯកឧត្តម ម៉ែន វិបុល ឯកឧត្តម ចាប ភក្ដី បានចង្អុលបង្ហាញឲ្យខាងស្រុក ដាំដើមឈើ ក្នុងនោះរួមមាន ឯកឧត្តម ចាប ភក្តី បានដឹកនាំដាំកូនឈើនៅព្រៃត្នោតឃុំច្រេសចំនួន ២,០០០ ដើម ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានដឹកនាំដាំដើ ឥន្ទនេល ក្ងោក នៅតាមដងផ្លូវសាធារណៈសរុប១៥០ដើម កូនឈើទាំងអស់នោះដាំដុះ ដើម្បីកែលំអសោភណ្ឌភាពស្រុកចន្ទ្រាអោយមានបរិស្ថានល្អផងដែរ។

ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានមានប្រសាសន៍ឲ្យដឹងថា ក្រោមយកចិត្តទុកដាក់គិតគូពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា និង ឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តក្នុងឆ្នាំ២០២១ជួសជុលផ្លូវ ក្រាលថ្មបំបែកសម្រេចបាន៥ខ្សែ ចាក់បេតុង២ខ្សែ ក្រាលកាឡូរ៉ានៅតាមដងផ្លូវទីប្រជុំជនក្នុងទីរួមស្រុកផងដែរ៕
ដោយ ៖ ភក្ដី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


