ព័ត៌មានជាតិ
ភ្នំពេញសល់សាលា៥ទៀតប៉ុណ្ណោះជាមណ្ឌល ចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩
រហូតមកដល់ពេលនេះនៅសល់សាលារៀន៥ ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដែលកំពុងបន្តជាមណ្ឌលចត្តាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងធ្វើជាកន្លែងយកសំណាក ខណៈដែលកាលពីពេលផ្ទុះឡើង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដំបូងមាន រហូតដល់ជាង១០០សាលា។ នេះតាមការបញ្ជាក់របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េត បានបន្តថា សម្រាប់ការបើកដំណើរការសាលាឡើងវិញនេះក្នុងពេលខាងមុខនេះ ប្រសិនបើសាលារៀនទាំង៥ទីតាំង នៅមានអ្នកកំពុងធ្វើចត្តាឡីស័ក ឬមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល ដែលមិនអាចរៀបចំឱ្យទាន់ពេលនោះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងធ្វើការចល័តសិស្សទៅរៀននៅក្នុងសាលាផ្សេងទៀត ដែលនៅក្នុងតំបន់នោះ។
គួររំលឹកថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសាលារៀនសាធារណៈចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់វិទ្យាល័យមានចំនួន២៥៣សាលា និងសាលាឯកជនមាន ប្រមាណ៥២០សាលា ដោយមិនរាប់បញ្ចូលកម្រិតឧត្តមសិក្សានោះទេ។ កាលពីពេលផ្ទុះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សាលារៀនជាច្រើននៅរាជធានីភ្នំពេញ បានប្រែក្លាយមណ្ឌលចត្តាឡ័ស័ក មណ្ឌលព្យាបាល កន្លែងយកសំណាក និងជាទីបញ្ជាការស្រាលរបស់រដ្ឋបាលខណ្ឌ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរ រាជធានី ខេត្ត ពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នៅពេលដំណើរការសាលារៀនឡើងវិញផងដែរ៕
អត្ថបទ៖ ពុធិកា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


