ព័ត៌មានជាតិ
ត្រឹម៣ថ្ងៃកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Delta ជិត ៧០០ នាក់ មានតែខេត្តកែបមួយមិនទាន់ឆ្លង
ត្រឹមរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «ដែលតា» ជិត៧០០នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះកើនឡើងជាង ៣៣០០នាក់នៅតាមរាជធានីខេត្តចំនួន២៤នៅសល់ខេត្តកែបនៅមិនទាន់មានឆ្លងជំងឺនេះនៅឡើយទេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះនៅយប់ថ្ងៃទី៨កញ្ញា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ប្រភេទដែលតា ចំនួន ៣៣២៣នាក់ ស្ត្រីមានចំនួន១៦៩៥នាក់ក្នុងនោះភាគច្រើននៅរាជធានីភ្នំពេញ។
ក្រសួងបានបន្តថារាជធានីខេត្តដែលឆ្លងច្រើនជាងគេគឺ រាជធានីភ្នំពេញមានចំនួន ១១១៣នាក់ បន្ទាប់មកទៀតខេត្តបន្ទាយមានជ័យ៧៣៨នាក់ ឧត្តរមានជ័យ២៧៦នាក់ សៀមរាប២២០នាក់ ស្ទឹងត្រែង១៣៧នាក់ខេត្តកណ្តាល១៣៤នាក់ព្រះវិហារ១១៧នាក់ ត្បូងឃ្មុំ១១៥ ហើយក្រៅពីនេះខេត្តផ្សេងទៀតមានក្រោម ១០០នាក់។

ក្រសួងសុខាភិបាល បានបង្ហាញថាករណីឆ្លងជំងឺដែលតា នៅប្រទេសកម្ពុជាភាគច្រើនជាអ្នកដំណើរមកពីបរទេស តាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុង សហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប ភាសាជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សជាដើម។
ក្រសួងសុខាភិបាល បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើ យុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ៕
អត្ថបទៈ សំអឿន
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


