ព័ត៌មានជាតិ
លោក តេង ច័ន្ទណាត ស្នងការរង នឹងឡើងកាន់តំណែងស្នងការនគរបាលខេត្តសៀមរាប បន្ទាប់ពីលោក ទិត្យ ណារ៉ុង ចូលនិវត្តន៍
នៅព្រឹកថ្ងៃច័ន្ទទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ លោក តេង ច័ន្ទណាត ស្នងការរងទទួលផែននគរបាលចរាចរណ៍ផ្លូវគោក នឹងឡើងកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុងដែលត្រូវចូលនិវត្តន៍។

ប្រភពផ្លូវការបានឱ្យដឹងថា ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោក នេត សាវឿន អគ្គស្នងការនគរបាលតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពបានឱ្យដឹងថាបន្ទាប់ពីមានការផ្លាស់ប្ដូរតំណែងលោកស្នងការនគរបាលខេត្តសៀមរាបក៏មានការផ្លាស់ប្ដូរស្នងការរងនិងនាយការិយាល័យមួយចំនួនដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ទោះយ៉ាងណាការផ្លាស់ប្ដូរតំណែងនេះគឺជារឿងធម្មតាព្រោះថាលោកបានចូលនិវត្តន៍៕

អត្ថបទៈ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


