ព័ត៌មានជាតិ
ក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរបស់ឃុំបន្ទាយស្ទោង ដើម្បីឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានដឹកនាំប្រជុំគណបក្សឃុំ សាខា បក្សភូមិ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួនដែលត្រូវត្រៀមតាមប្រតិទិនការងារ ត្រៀមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។
លោកសូត្រ អ៊ុល និងលោកទិញ វឿន ប្រធានអនុប្រធានគណបក្សឃុំបន្ទាយស្ទោង បានឲ្យដឹងពីការ អនុវត្តន៍វិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំងឃុំសម្រេចបានជាង៨០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ និងកុមារដែលគ្រប់លក្ខណៈសម្បត្តិត្រូវចាក់វ៉ាក់សាំង និងការងារទូទៅរបស់គណបក្ស ក្នុងការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

ឯកឧត្ដម សោម ស៊ុន បានកោតសរសើរ ថ្នាក់ដឹកនាំគណបក្សឃុំសាខាបក្សភូមិ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋានឃុំ.ភូមិ ដែលបានសហការគ្នាបានល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួល ខុសត្រូវ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់បានប្រគល់ជូន ពិសេសការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកុមារ – ការគ្រប់គ្រងពង្រឹងសមាជិកបក្សចាស់និងការកសាងពង្រីកសមាជិកបក្សថ្មី និងមានសមាជិកបក្សក្នុងបញ្ជីបោះឆ្នោតជាង៦៨%ដែលត្រៀមចូលរួមបោះឆ្នោត។

ឯកឧត្ដម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សឃុំសាខាបក្សភូមិ រួមជាមួយក្រុមការងារ ត្រូវបន្តការសាមគ្គីភាព ឯកភាពគ្នា រឹងមាំក្រោមម្លប់ទង់នៃគណបក្សប្រជាជនកម្ពុជា ខិតខំដោះស្រាយ រាល់ការលំបាករបស់ប្រជាជន និងបម្រើប្រជាជនដោយស្មោះអស់ពីចិត្តពីថ្លើម ម្រើឲ្យដំណើរការបោះឆ្នោតនៅពេលខាង មុខ ពិសេសតាមប្រតិទិនការងាររបស់គណបក្សនិងប្រតិទិន ការងាររបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។
ដោយ ប៊ុន រដ្ឋា

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


