ព័ត៌មានជាតិ
បាត់ខ្សែភ្លើងញឹកញាប់ តាមរកឃើញ កំពុងដុតយកស្ពាន់លក់
ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញបានធ្វើសកម្មភាពដើរកាត់ខ្សែភ្លើងក្នុងក្រុងដើម្បីដុតយកស្ពាន់ទៅលក់។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ការឃាត់ខ្លួននេះដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋយ៉ាងច្រើននាពេលកន្លងមកថា មានការបាត់ខ្សែភ្លើងបានកើតឡើងជាញឹកញាប់ក្នុងក្រុងបាត់ដំបង។

ក្រោយពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវមួយរយ:រួចមក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩ និង ៥0នាទី ព្រឹក កំលាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន0២នាក់ គឺឈ្មោះ ពៅ សុជា ភេទប្រស អាយុ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និង ឈ្មោះ រី សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពពិតជាបានលួចកាត់ខ្សែភ្លើង តាមភូមិសាស្ត្រនានា ក្នុងក្រុងបាត់ដំបងពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ