ព័ត៌មានជាតិ
អង្គភាពពាក់ព័ន្ធបន្តប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នពីធម្មជាតិកើតឡើងក្នុងឆ្នាំ២០២១ និងឆ្នាំខាងមុខ
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មការ ជំនួយសង្គមបានថ្លែងថា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខនេះអង្គភាពពាក់ព័ន្ធត្រូវប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន›។

លោក សំហេង បុរស លើកឡើងបែបនេះក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជាតិគ្រោះមហន្តរាយ និងភាគីពាក់ព័ន្ធ នាថ្ងៃម្សិលមិញលើការបន្តពិភាក្សាការ រៀបចំផែនការត្រៀមបម្រុងក្នុងការឆ្លើយតបគ្រោះមហន្តរាយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ពិសេសការឆ្លើយតបស្ថានភាពទឹកជំនន់ឆ្នាំ២០២១។
លោក សំហេង បុរស បានថ្លែងថា កិច្ចប្រជុំតាមZoom នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចងក្រងបទពិសោធន៍នៃការឆ្លើយតបទឹកជំនន់ឆ្នាំ២០២០ និងការវិវឌ្ឍ ន៍នាពេលបច្ចុប្បន្នលើការពង្រឹងការងារត្រៀមរៀបចំឆ្លើយតប គ្រោះមហន្តរាយ និងការគាំពារសង្គម ពិសេសការស្វែងរកធាតុចូលក្នុងការរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយក្នុង វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ។

លោកបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងអនុគណ:កម្មការជំនួយ សង្គមបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះម ហន្តរាយ និងគាំទ្រដោយអង្គការFAO WFP និង UNICEF រៀបចំសិក្ខាសាលាស្តីពី ការត្រៀមខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ ឆ្នាំ២០២១ និងឆ្នាំខាងមុខ ដោយប្រើប្រាស់អភិក្រមសកម្មភាពមុនគ្រោះអាសន្នកើតឡើង និងកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន›៕
អត្ថបទ៖ វិមាន

-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


