ព័ត៌មានជាតិ
ស្អែកបិណ្ឌមួយ ប្រការចៀសវាង កុំនាំកូវីដចម្លងចូលសហគមន៍
អាជ្ញាធរសុខាភិបាល ក៏ដូចជាខាងមន្រ្តីខាងធម្មការនិងសាសនា បានចេញសេចក្ដីណែនាំលើការអនុវត្តវិធានសុខាភិបាល ខណៈបុណ្យកាន់បិណ្ឌនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះទៅ។
បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់ និងក៏ជាឱកាសជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត។ យ៉ាងណាក្នុងបរិយាកាសនៃការរាលដាលនៃជំងឺកាចសាហាវកូវីដ ១៩ ក្រសួងធម្មការនិងសាសនា និងមន្រ្តីសុខាភិបាល បានចេញការអំពាវនាវអនុវត្តដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការនាំជំងឺកូវីដដ៏កាចសាហាវប្រកបដោយគ្រោះថ្នាក់ ឆ្លងរាលដាលចូលសហគមន៍។

តាមវត្តអារាម ត្រូវត្រូវរៀបចំឱ្យមានការវាស់កំដៅ បាញ់អាល់កុលលាងដៃ ឬជែលនៅមុខច្រកចេញ-ចូលសាលាឆាន់ ព្រះវិហារ និងកុដិជាដើម។ ក្នុងនោះមិនអនុញ្ញាតឱ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាស់យកចង្ហាន់ទៅប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាម ព្រះវិហារ សាលាឆាន់ និងកុដិឡើយ។ មិនអនុញ្ញាតឱ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងផ្តល់ទីកន្លែងឱ្យពុទ្ធបរិស័ទផ្សេងបន្ត ដើម្បីកាត់បន្ថយជាអតិបរិមាក្នុងការចម្លងជំងឺកូវីដ១៩។
ត្រូវរៀបចំចំនួនព្រះសង្ឃ តាជីយាយជីនិងពុទ្ធបរិស័ទឲ្យបានតិចបំផុត ដោយរក្សាគម្លាតសុវត្ថិភាពទៅតាមវិធានសុខាភិបាលសម្រាប់វេរចង្ហាន់ បង្សុកូល និងឧទ្ទិសកុសលតាមកិច្ចការសាសនា។
ជាមួយគ្នានេះ លើកទឹកចិត្ត បងប្អូនពុទ្ធបរិស័ទ ចូលរួមធ្វើបុណ្យតាមគន្លងប្រពៃណី នៅតាមទីវត្តអារាមនៅក្នុងមូលដ្ឋាន ដែលខ្លួនរស់នៅជៀសវាងទៅ ចូលរួមពិធីបុណ្យនៅមូលដ្ឋានផ្សេងក្រៅពីតំបន់រស់នៅ ដែលបង្កហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូរីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ។
ទន្ទឹមនេះបងប្អូនប្រជាជន ពិសេសក្រុមគ្រួសារដែលមានសមាជិកគ្រួសារជាក្រុមប្រឈមខ្ពស់កំពុងស្នាក់នៅរួមគ្នា ដូចជាចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ ត្រូវក្រើនរំលឹកដល់កូនចៅ សាច់សាលោហិត ដែលបានចេញទៅរស់នៅ ឬប្រកបរបរអាជីវកម្មនៅខេត្តផ្សេងៗគ្នា សូមជៀសវាងការមកជួបជុំ ប្រមូលផ្តុំ ជាមួយសមាជិកក្រុមគ្រួសារ ដើម្បីកាត់បន្ថយឱកាស នៃការចម្លងមេរោគកូវីជ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


