ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យប្រទេសទាំងអស់ ចៀសវាង យកការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ធ្វើជារបៀបវារៈនយោបាយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលសកលស្ដីពីជំងឺកូវីដ-១៩ “ការបញ្ចប់ ការរាតត្បាតនិងការកសាងឡើងវិញឱ្យកាន់តបសើរ “នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ បានសូមអំពាវនាវឲ្យប្រទេសទាំងអស់ចៀសវាងឱ្យបាននូវការយកការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូរ៉ូណាដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ។
សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ប្រែក្លាយសេចក្តីព្រាងគោលដៅទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។
លើសពីនេះទៀត កម្ពុជាយល់ថាប្រទេសទាំងអស់ត្រូវប្រឹងប្រែងនិងរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចគោលដៅដ៏ចម្បងនេះដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ។
សម្តេចតេជោបន្តទៀតថា ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស,កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំងជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច៧០%នៃប្រជាជនពិភពលោក។
ដើម្បីសម្រេចគោលដៅនេះ កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ដែលត្រូវបានទទួល ស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកលដោយគ្មានការរើសអើងទៅលើប្រភេទ និង ប្រភពនៃវ៉ាក់សាំងព្រមទាំងអំពាវនាវឱ្យកំណត់ វ៉ាក់សាំងកូវីដ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យនិង អនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការហើយលើស ពីនេះទៀតបើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានាដែលមានលទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តដល់ការ វិនិយោគលើការផលិតវ៉ាក់សាំង។
ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួនឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបានទុកសម្រា ប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន៕ អត្ថបទៈ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


