Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ឲ្យតែរក្សាជីវិតបាន នៅមានឱកាសធ្វើបុណ្យរាប់សិបឆ្នាំតទៅមុខទៀត

បានផុស

នៅ

មានប្រសាសន៍តាមរយៈសារជាសំឡេងនាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់នោះទេ គ្រាន់តែកាត់បន្ថយនូវកាឆ្លង នៅពេលឆ្លងកាត់ហើយកាត់បន្ថយមិនឲ្យវិវត្តទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវិធានការសុខាភិបាលទៅ​វិញ​ទេ ដែលជាវិធានការត្រូវប្រកាន់យក ជាពិសេស៣កុំ ៣ការពារ។

សម្តេចតេជោ ហ៊ុន សែន វិធានការទាំងឡាយ ដែលធ្វើឡើង គឺដើម្បីរក្សាជីវិតប្រជាជន រក្សាសុខភាពរបស់ប្រជាជន​ “ដូច្នេះបើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត”។ ដូច្នេះវាមិនមែនជាការងាយស្រួល សម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត បែបនេះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំមុនយើងសម្រេចបិទផ្អាកមិនឲ្យមានការចូលឆ្នាំ ហើយក៏បានចេញវិធានការម៉ត់ចត់នៅពេលភ្ជុំបិណ្ឌ នាឆ្នាំនោះផងដែរ ខណៈដែលពេលនោះនៅមិនទាន់មានឆ្លងចូលសហគមន៍នៅឡើយ ហើយក៏មិនមានជំងឺកូវីដ១៩ ប្រភេទដែលតា ឆ្លងចូលនោះដែរ តែមកដល់ពេលនេះជំងឺកូវីដ១៩ ប្រភេទដែលតា ដែលជាប្រភេទជំងឺដ៏សាហាវបំផុតនោះ បានរាយប៉ាយពេញផ្ទៃប្រទេសហើយ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំមិនអាចឈរមើលការស្លាប់ ការឆ្លងរបស់ប្រជាពលរដ្ឋ ដោយសារការធ្វេសប្រហែសនោះទេ ។ ជាមួយគ្នានោះ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ និងយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកបែបនេះ។ សម្តេចបន្តថា ប្រសិនបើមានការរីករាលដាលចេញពីវត្ត ដែលមានប្រមាណជាងពាក់កណ្ដាល នៃចំនួនវត្តនៅរាជធានីភ្នំពេញ បន្តរហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌទីនោះ តើនឹងមានព្រះសង្ឃ និងប្រជាពលរដ្ឋប៉ុន្មានទៀត នឹងងត្រូវឆ្លង ? ។

បញ្ហាសំខាន់មិនមែន ត្រឹមតែនៅក្នុងទីវត្តអារាមនោះទេ ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋ ទៅធ្វើបុណ្យ ហើយធ្វើដំណើរចេញពីទីអារាម ដោយនាំនូវជំងឺទាំងនោះចេញមកផ្ទះ វានឹងធ្វើឲ្យមានការរាលដាលកាន់តែខ្លាំង ពីទីក្រុងទៅជនបទ ពីជនបទមកទីក្រុង ជាពិសេសនឹងនាំជំងឺពីផ្ទះចូលទៅទីអារាម ហើយនាំពីទីរាមចូលទៅផ្ទះ ចូលសហគមន៏វិញ។ ដូច្នេះសភាពការណ៍នេះ គឺជាសភាពការណ៍ដ៏អាក្រក់សម្រាប់ការព្យាករណ៍ទុករបស់សម្ដេច។

ទោះជាយ៉ាងណា សម្តេចបានអះអាងថា នឹងមិនធ្វើឲ្យព្រះសង្ឃដាច់ចង្ហាន់នោះទេ ពីព្រោះទន្ទឹមនឹងមានវិធានការខាងលើនេះ សម្ដេចក៏បានដាក់ចេញទាំងយប់នូវវិធានការមួយចំនួនផងដែរ ដើម្បីយកទេយ្យវត្ថុ ក៏ដូចជាចង្ហាន់ទៅប្រគេនព្រះសង្ឃ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៨ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៩ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម