ព័ត៌មានជាតិ
រថយន្តហុីលុច បុកផាស់អាប់ដឹកក្មេងមកពីចាក់វ៉ាក់សាំង ស្លាប់ម្នាក់ របួស ៧នាក់
ក្មេង ចាស់ ពេញផាស់អាប់ ចំនួន ៨ នាក់ បានរងរបួសពេញផ្លូវ និងមានអ្នកស្លាប់ផងដែរ ខណ:ដែលពួកគេទើបត្រឡប់មកពីចាក់វ៉ាក់សាំង និងកំពុងធ្វើដំណើរឡើងផ្លូវហាយវេ ក៏ត្រូវរថយន្តមួយគ្រឿងបោះពួយមកបុកពេញទំហឹងតែម្តង។

តាមការបញ្ជាក់ពីលោក ហូ សុវណ្ណរិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អូរដំបង១ បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវហាយវេ ( ផ្លូវវាងក្រុង ) ស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តម៉ាកហុីលុច ជាមួយនិងផាស់អាប់ ក្នុងទិសដៅខ្វែងគ្នា។

តាមការពិនិត្យរបស់សមត្ថកិច្ចបានបញ្ជាក់ថា ដំបូងគឺផាស់អាប់ដែលដឹកក្មេង ចាស់ សរុបចំនួន ៨ នាក់ បានធ្វើដំណើរមកពីនាំក្មេងចាក់វ៉ាក់សាំង ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅលើផ្លូវហាយវេ ក្នុងគោលបំណងឆ្លងកាត់ទៅផ្ទះ។

សមត្ថកិច្ចបានបន្តថា ខណ:ដែលផាស់អាប់កំពុងឆ្លងជិតផុតទៅហើយនោះ ក៏ស្រាប់រថយន្តមួយគ្រឿងបោះពួយមកពីលិច បានបុកកន្ទុយផាស់អាប់ពេញទំហឹង បណ្តាលឱ្យបោកមនុស្សទៅលើថ្នល់ទាំងអស់។ ដោយឡែករថយន្តបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកក្បែរទីនោះដែរ។

អ្នករងរបួសទាំងក្មេង ទាំងចាស់ នៅរាយប៉ាយពេញផ្លូវ ក្នុងនោះមានមនុស្សបានស្លាប់ម្នាក់ និងរបួស ៧នាក់ ដោយមានអ្នករបួសធ្ងន់ ២នាក់។ ពេលនេះពយកគេបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តហើយ។ ដោយឡែកអត្តសញ្ញាណភាគីទាំងសងខាងនៅមិនទាន់ទទួលបាននៅឡើយទេ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


