Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ បើកដំណើរការសាកលវិទ្យាល័យរដ្ឋ និងឯកជនឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានអនុញ្ញាតឱ្យ ក្រសួងអប់រំបើកដំណើរការសាកលវិទ្យាល័យឡើងវិញទាំងរដ្ឋ និងឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា “ម្សិលមិញនេះ ខ្ញុំព្រះករុណាបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញផងដែរ”។

ថ្លែងក្នុងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃ​ទី ២៥ ខែកញ្ញានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការឈប់សម្រាកចំនួន ៣ ថ្ងៃរបស់មន្ត្រីរាជការ បុគ្គលិក​ក្រុម​ហ៊ុន និង​កម្មករកម្មការិនីរោងចក្រ ដែលត្រូវបានការ​អនុញ្ញាត​ឲ្យឈប់សម្រាក​ដោយមិន​មានការហាមឃាត់​និងកាត់​ប្រាក់បៀវត្សរ៍​នោះទេ។

សម្ដេចតេជោ បានបញ្ជាក់ថា “បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធាន​ការណ៍សុខាភិបាលទៅជាមួយ នោះក៏ជាវីធីមួយដើម្បីបើក​ឱកាស​ឲ្យបងប្អូន​បានសម្រាកក្នុងរយៈ​កាល​នៃការភ្ជុំបិណ្ឌនេះ”៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម