ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង ប្រកាសហាមជួបជុំលើសពី ១០ នាក់ បិទរមណីយដ្ឋានធម្មជាតិទូទាំងខេត្ត
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចេញវិធានការរដ្ឋបាលរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃ ២៧ កញ្ញា ដល់ថ្ងៃ ០៦ តុលា ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ការដាក់ចេញវិធានការ ដោយមានការហាមឃាត់ និងផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពដែលប្រឈមនាំឲ្យមានកឆ្លងរាលដានៃកូវីដ ១៩ ចូលក្នុងសហគមន៍មានដូចតទៅ៖
– ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា។
– សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទីខារ៉ាអូខេ ឌីស្គូរតែក និងបៀហ្គាឌីន រមណីយដ្ឋាន ធម្មជាតិ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ បណ្ណាល័យ ការប្រគុំតន្ត្រី ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
– សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។
– រាល់សកម្មភាពនៃការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
– រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
– រាល់ការជួបជុំក្រាលកន្ទេលអង្គុយហូបអាហារតាមសួនច្បារម្លប់ឈើ និងតាមទឹកម្សាន្តនានា ដែលមិនបានរក្សាគម្លាតសុវត្ថិភាព។
– សកម្មភាពអាជីវកម្មពេលរាត្រី រួមមានតូបលក់ចល័ត ម៉ា ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាម ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០ (ម្ភៃមួយ និងសូន្យ)នាទី ដល់ម៉ោង ០៣:០០(បី និងសូន្យ)នាទី ជាកំហិត។
– សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា។



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


