ព័ត៌មានជាតិ
បិទការចេញចូលវត្តសន្សំកុសលរយៈពេល១៤ថ្ងៃ
មន្ត្រីសង្ឃវត្តសន្សំកុសល សម្រេចបិទការចេញចូល ផ្អាកការជួបជុំ ឬទទួលកម្មវិធីបុណ្យផ្សេងៗ ទាំងក្នុង និងក្រៅវត្តជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ នៅក្នុងសហគមន៍។
ការបិទចេញចូលវត្តសន្សំកុសលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌមានជ័យ ចេញសេចក្ដីជូនដំណឹងស្ដីពីការធ្វើចត្តាឡីស័កចំពោះព្រះសង្ឃ សិស្ស និស្សិត អាចារ្យ សីលវ័ន សីលវតី ដែលស្នាក់នៅក្នុងវត្តសន្សំកុសល។
ក្នុងអំឡុងពេលបិទការចេញចូល ព្រះសង្ឃ អាចារ្យ សិស្ស និស្សិត គ្រប់រូបត្រូវហាមឃាត់មិនអនុញាត្តចេញពីវត្ត ប្រសិនគ្មានការចាំបាច់ ។ ប៉ុន្តែរាល់ការចេញចូលក្នុងករណីចាំបាច់ ត្រូវមានការអនុញ្ញាត្តពីព្រះមន្ត្រីសង្ឃ ដោយប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


