Connect with us

ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា ប្រមាណ៣០០នាក់ ត្រលប់ពីប្រទេសម៉ាលី ក្រោយបញ្ចប់បេសកកម្មដោយជោគ​ជ័យរយៈពេលពេញ១ឆ្នាំ​

បានផុស

នៅ

កងកម្លាំង​មួក​ខៀវ​កម្ពុជា​ប្រមាណ៣០០​នាក់ ដែល​បញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យរយៈពេល​ពេញ​១​ឆ្នាំ នៅ​ប្រទេស​ម៉ាលី បានធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក ថ្ងៃទី​០៤ តុលា ។ ក្នុង​ដំណើរ​ត្រលប់​មកដល់​មាតុភូមិ​វិញ ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​យក​សំណាក​របស់​កងកម្លាំង​ទាំងអស់ នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដើម្បី​វិភាគ​រក​មេរោគ​កូ​វិដ​១៩ ភ្លាមៗ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឳ​កាស​អញ្ជើញ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈម​ណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​បញ្ជាក់ថា បន្ទាប់ពី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វិដ​១៩ កងកម្លាំង​ទាំង​អស់ ក៏​តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុននឹង​អនុញ្ញាត​អោយទៅ​ជួបជុំ​ក្រុមគ្រួសារ ។

ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏​ណែ​នាំអោយ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​រយៈពេល​១៤​ថ្ងៃបន្ថែមទៀតដើម្បី​ធានា​ឱ្យបាន​ថា ​គ្មាន​កងទ័ព​មួក​ខៀវ​ណា​ម្នាក់​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ក្រោយ​បញ្ចប់​ច​ត្តា​ឡី​ស័ក​ចំនួន​២១​ថ្ងៃ​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​សាសន៍​។​

នាយ​ឧ​ត្ត​ម​សេនីយ៍បន្តថា ក្នុងអំឡុងពេលធ្វើ​ច​ត្តា​ឡី​ស័ក កងកម្លាំង​ទាំងអស់ នឹងត្រូវ​ការយកចិត្ត​ទុកដាក់ តាមដាន​សុខភាព​ជាប្រចាំពី​សំណាក​ក្រុម​ពេទ្យ​ផងដែរ​។​

គួររម្លឹកថា ស្របគ្នា​នឹង​ដំណើរ​មកដល់​របស់​ក​ង​កម្លាំង​ទ័ព​មួក​ខៀវ​ប្រមាណ៣០០​នាក់​នេះ កាលពី​ថ្ងៃទី​០១ ខែតុលា កម្ពុជា​ក៏បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ប្រមាណ៣០០​នាក់ ទៅ​ប្រទេស​ម៉ាលី ដើម្បី​ប្តូរ​វេន​កម្លាំង​ដែល​មកដល់​នេះ​ផងដែរ​។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំង​មួក​ខៀវសរុប​ជិត៨០០​នាក់ ក្នុងនោះមាន​នារី​ជិត៨០​នាក់ បាននឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕

អត្ថបទ៖ ពុ​ធិ​កា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម