Connect with us

ព័ត៌មានជាតិ

១៥ តុលា ២០២១ ខួប​អនុស្សាវរីយ៍​លើក​ទី​២៧ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០

បានផុស

នៅ

នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១​នេះ ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៧ (១៥ តុលា ឆ្នាំ​១៩៩៤-១៥​តុលា​២០២១) នៃ​ការបង្កើត​កងពលតូច​លេខ​៧០ ប៉ុន្តែ​ឆ្នាំនេះ​កងពល​មិនបាន​រៀបចំ​ពិធី​ធំ​នោះ​ទេ ដោយសារ​តែ​កងកម្លាំង​ទាំងអស់​កំពុង​ជាប់ដៃ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​រយៈពេល​២៧​ឆ្នាំ ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន សមិទ្ធផល​ជាច្រើន​បានកើត​ឡើង ហើយ​រាល់​សមិទ្ធផល​ដ៏​ធំធេង​ដែល​កងពលតូច​លេខ​៧០ សម្រេចបាន គិត​ចាប់តាំងពី​ថ្ងៃ​បង្កើត​កងពល រហូតមក​ទល់នឹង​ពេលនេះ អាស្រ័យ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​តស៊ូ លះបង់​ពុំ​ខ្លាច​នឿយហត់ និង​ការធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ប្រកបដោយ​ការគោរពវិន័យ ការគោរព​បទបញ្ជ សាមគ្គី​ឯកភាពគ្នា​ជា​ធ្លុង​មួយ​របស់​មេបញ្ជាការ​គ្រប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងពល ទើប​ការងារ​នេះ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុង​រយៈ ពេលកន្លងមក​។

នៅក្នុង​សារលិខិត​ជូនពរ​ផ្ញើ​ជូន​មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងពលតូច​លេខ​៧០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ដែលជា​មេបញ្ជាការ បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​សមិទ្ធផល​ដ៏​ធំធេង​នៃ​កងពលតូច​៧០ សម្រេច​បាន​ក្នុង​រយៈពេល​២៧ ឆ្នាំ​ក្នុង​កិច្ច​ការពារជាតិ ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កុលបុត្រ​កតញ្ញូ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ការរំដោះ​ប្រទេស ចេញពី​របប​ប្រល័យពូជសាសន៍ ហើយ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា មានការ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​រហូត​ដល់ពេល បច្ចុប្បន្ន​ជា​ស្ថាបនិក​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​បំផុត​របស់​សម្តេច​អគ្គ​មហា​សេនាបតេជោហ៊ុន​ សែន ដែល​បាន​ដាក់ចេញ​នូវ​អភិក្រម​យុទ្ធសាស្ត្រ ផ្កា​រីក​” ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​ពង្រីក​ទៅតាម​បណ្តា​ខេត្ត ដោយ​ន័យ​ថា “​យក​វ៉ាក់សាំង​ស្រោច​ឱ្យបាន​ជោគជ័យ​ដល់​ប្រជាពលរដ្ឋ និង​បាន​រហ័ស​ទាន់ពេលវេលា​” ទៅលើ​តំបន់​ក្រហម ស្របតាម​ការណែនាំ​រប​ស់ស​ម្តេច​អគ្គ​មហា​សនាប​តី​ត​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​មាន​ភាព​សាំ​ជាមួយនឹង​ជំងឺ​កូ​វីដ ១៩ និង​តាម​ប្រសាសន៍​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​លើកឡើងថា “​មិន​ត្រូវឱ្យ​វ៉ាក់សាំង​ដេក​ក្នុង​ឃ្លាំង ត្រូវធ្វើ​ឱ្យ​ក់​សាំង​បញ្ជ្រាប​ចូលក្នុង​ខ្លួន​មនុស្ស​ឱ្យបាន​ឆាប់រហ័ស​”​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ លើកឡើង​ទៀតថា កងពលតូច​លេខ​៧០ បាន​ដើរតួនាទី​យ៉ាងសំខាន់​ចូលរួមចំណែក​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ គឺ​ការចូលរួម ចាក់​វ៉ាក់សាំង​ជូន​កងទ័ព គ្រួសារ​កងទ័ព​អតីតយុទ្ធជន និង​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ​ក្នុង​តំបន់​ក្រហម ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ និង​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។ ក្នុង​ប្រតិបត្តិការ​នេះដែរ​ក៏មាន​យោធិន​មួយចំនួន​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ហើយ​កងពល​បាន​បញ្ចូនទៅ​ព្យាបាល​រហូត បានជា​សះស្បើយ​។ លើសពីនេះ​ទៀត​កងពល​ក៏បាន​សហការ​ជាមួយ​ក្រសួងការពារជាតិ​ផលិត និង​ចែក​ប័ណ្ណ​ចាក់​វ៉ា​ក់ សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​កងទ័ព ក្រុមគ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ក៏មាន​សមិទ្ធិ ផល​ជាច្រើន​ទៀត​ដូចជា​អាគារ​ស្នាក់នៅ អាគារ​ធ្វើការ អាគារ​ចំណតរថយន្ត អាគារ​មន្ទីរពេទ្យ អាងទឹក​និង​ម៉ាស៊ីន​ចម្រុះ ទឹកស្អាត និង​ការបង្ករ​បង្កើន​ផល ចិញ្ចឹមសត្វ​សុទ្ធតែជា​ស្នាដៃ​ខិតខំ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​។

​លោក​ថា រាល់​សមិទ្ធផល​ដ៏​ធំធេង​ដែល​កងពលតូច​លេខ​៧០ សម្រេច​បានគិត​ចាប់តាំងពី​ថ្ងៃ​បង្កើត​កងពល រហូតមក ទល់នឹង​ពេលនេះ គឺ​អាស្រ័យ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​តស៊ូ​លះបង់​ពុំ​ខ្លាច​នឿយហត់ និង​ការ​ធ្វើ​ពលិកម្ម​គ្រប់ បែបយ៉ាង​ប្រកបដោយ​ការ​គោរពវិន័យ ការគោរព​បទបញ្ជា សាមគ្គី​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​របស់​មេបញ្ជាការ​គ្រប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងពល ទើប​ការងារ​នេះ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុង​រយៈ ពេលកន្លងមក​។​

​សូមបញ្ជាក់ថា កងពលតូច​លេខ​៧០ ដំបូង​ឡើយ គឺមាន​ឈ្មោះថា វរ​សេនា​តូច​លេខ​៧១ បន្ទាប់មក​បានប្រែក្លាយ​ទៅជា​វរ​សេនា​ធំ​លេខ​៧០​មកដល់​បច្ចុប្បន្ន​ទើប​ក្លាយជា​កងពលតូច​លេខ​៧០​។

​នៅក្នុង​ពិធី​រំលឹក​ខួប​ជា​រៀងរាល់ឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ដែលជា​មេបញ្ជាការ តែងតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា ​ទី​១, ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខសន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​ឲ្យ​បាន​ស្ថិតស្ថេរ​រឹងមាំ​ជា​អមតៈ​។

ទី​២, អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ទៅតាម​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី​២​គឺ កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម​ទាំង​៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​។

​ទី​៣, បង្កើន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និង​បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

​ទី​៤, ប្តេជ្ញា​វាយកំទេច​រាល់​ការឃុបឃិត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។

ទី​៥, ប្តេជ្ញា​បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច សំដៅ​សម្រេចបាន​សមិទ្ធផល់​ជា​បន្តបន្ទាប់ ដោយ​ប្រែក្លាយ​រាល់​ភាព​ប្រឈម​ចំពោះមុខ​ឲ្យ​ក្លាយទៅជា​ចំណុចខ្លាំង ដើម្បី​ជា​ខឿន​ការពារជាតិ​ដ៏​រឹងមាំ និង​ប្រកបដោយ​ការ​ជឿទុកចិត្ត​បំផុត​របស់​ជាតិ មាតុភូមិ និង​ប្រជាជន​។

​ទី​៦, ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​ទិសដៅ​៥​ឆ្នាំ​២០១៩-២០២៤ របស់​កងពល ដោយ​បាននឹងកំពុង​បន្តសកម្មភាព​មនុស្សធម៌ ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​កងទ័ព ពង្រឹងគុណភាព​និង​សមត្ថភាព​កងទ័ព តាមរយៈ​ការបណ្ដ​បណ្ដាល​យោធិន​បន្តវេន និង​ការ​ធ្វើ​ទំនើបកម្ម​សម្ភារៈ ដើម្បី​ត្រៀមខ្លួន​អនុវត្ត​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ តែងតែ​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា ប្តេជ្ញា​វាយកម្ទេច រាល់​ការឃុបឃិត ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។

កងទ័ព​មានចិត្ត​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខសន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ឲ្យ​បាន​ស្ថិតស្ថេរ រឹងមាំ​ជា​អមតៈ​។

លើសពី​នេះ កងពលតូច​លេខ​៧០ នឹង​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ទៅតាម​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ជាពិសេស បាវចនា កម្មវិធី​២​គឺ កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម​ទាំង​៥ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​។ បង្កើន​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​រដ្ឋ សារាចរ សេចក្តីណែនាំ សេចក្តីសម្រេច បទបញ្ជា និង​បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម