ព័ត៌មានជាតិ
ពលរដ្ឋគ្រោះថ្នាក់រាល់ថ្ងៃ ដោយសារស្ពានលំផាត់ខូច មិនទាន់មានការជួសជុល
ក្បាលស្ពានលំផាត់ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលរងការខូចខាតធ្ងន់ដោយសារទឹកជំនន់ បានបង្កឱ្យអ្នកបើកបរជួបគ្រោះថ្នាក់ជិះធ្លាក់ស្ពានស្ទើររាល់ថ្ងៃ ដោយនៅមិនទាន់បានជួសជុលនៅឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានលើកឡើងថា មួយរយៈនេះមានអ្នកបើកបរគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ ដោយសារផ្លូវនៅសល់តូចពេកសម្រាប់ការធ្វើចរាចរណ៍របស់ពួកគាត់ ហើយមិនទាន់មានការជួសជុល។ ដូចនេះទើបប្រជាពលរដ្ឋនៅទីនោះសំណូមពរដល់អាជ្ញារធរ ធ្វើយ៉ាងណាជួយពន្លឿនការជួសជុល ដើម្បីឱ្យពួកគាត់បានដឹកកសិផលទៅកាន់ទីផ្សារ។

កាលថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពផ្លូវដែលបាក់ខ្ទេចខ្ទីក្រោយពេលទឹកស្រុក ដើម្បីរកវិធីជួសជុលឡើងវិញ ហើយក៏អាចឱ្យអាជ្ញាធរឃុំធ្វើការរៃអង្គាសពីប្រជាពលរដ្ឋដែរ ដោយសារតែផ្លូវ និងស្ពាននេះ មិនទាន់មានអង្គការ ឬក្រុមហ៊ុនណា ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ជួយនៅឡើងទេ ព្រោះវាជាផ្លូវមូលនិធិឃុំ។

គួររំលឹកថា នៅដើមខែតុលានេះ ក្បាលស្ពានលំផាត់ម្ខាង ត្រូវបានទឹកជំនន់ហូរច្រោះដាច់ផ្លូវរួមតូច បង្កឱ្យមានការស្ទះចរាចរណ៍មិនអាចឆ្លងកាត់បាន។ ស្ពាននេះឆ្លងកាត់អូរដារ បែកចេញពីផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូ ដែលតម្រូវឱ្យអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន រង់ចាំទឹកស្រកវិញ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


