ព័ត៌មានជាតិ
សម្ដេចតេជោ ឱ្យបន្តទុកវ៉ាក់សាំងនៅខេត្តដែលបានបញ្ចប់យុទ្ធនាការ និងជំរុញកម្មវិធីចាក់វ៉ាក់សាំងដល់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចបាន បញ្ជាឱ្យបន្តទុកវ៉ាក់សាំងកូវីដ១៩ នៅខេត្តដែលបានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង និងជំរុញឱ្យមានកម្មវិធីចាក់វ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋដល់ភូមិ ដល់ផ្ទះ ពិសេសប្រជាពលរដ្ឋដែលមិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាមការសង្កេត អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ម្សិលមិញនេះមានចំនួន១២នាក់ ក្នុងនោះមាន៨នាក់ដែលមិនបានចាក់វ៉ាក់សាំង។ ជាទូទៅចំនួនអ្នកស្លាប់ដោយសារមិនបានចាក់វ៉ាក់សាំងនេះ គឺជាចំនួនដ៏ធំ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា ដែលសម្ដេចតេជោសូមស្នើគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាពលរដ្ឋ គឺខិតខំដើម្បីទទួលបានវ៉ាក់សាំង ហើយបើទោះជាយើងបានបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅតាមខេត្តមួយចំនួនរួចទៅហើយក៏ដោយ ប៉ុន្តែត្រូវទុកវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋ និងយើងអាចមានកម្មវិធីដើម្បីទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមភូមិ តាមផ្ទះតែម្ដង ក្នុងករណីប្រជាពលរដ្ឋមិនអាចធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងបាន។

ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ថា ស្ថានភាពមិនមានការឆ្លងថ្មី និងស្លាប់ច្រើនដោយសារជំងឺកូវីដ១៩ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំកាលពី២សប្ដាហ៍កន្លងមកនេះ គឺអាចនិយាយថា វ៉ាក់សាំងគឺជាគ្រឹះការពារយ៉ាងរឹងមាំ សម្រាប់ការពារអាយុជីវិតប្រជាជនយើង កាត់បន្ថយការឆ្លង ហើយបើមានការឆ្លងហើយ ក៏មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ឥឡូវនេះបន្ទាប់ពីចាក់ដូសទី២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី៣តាមតំបន់ តាមទីកន្លែងដែលបានចាក់មុនចាក់ក្រោយ ដែលកំពុងធ្វើយុទ្ធនាការនៅរាជធានីភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទី៣ក្នុងរយៈពេលពី៤ ទៅ៦ខែ។

សម្ដេចតេជោ បានបញ្ជាក់ថា គឺជាគុណបុណ្យរបស់កម្ពុជា ដែលមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ តាមរយៈជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសជាមិត្ត ពិសេសគឺសាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស និង ខូវ៉ាក់។ ក្នុងនោះកម្ពុជាក៏បានទិញវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងនូវចំនួនច្រើន ដែលមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ៣៨លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


