ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះការបិទក៏នៅតែមានការឆ្លង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចបានអំពាវនាវ ប្រជាពលរដ្ឋត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះ ការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លង ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្ថានភាពកម្ពុជាអាចឈានទៅបើកប្រទេសឡើងវិញ នៅក្នុងពេលវិស័យកសិកម្ម និងឧស្សាហកម្មបានដំណើរការបានល្អ នោះវិស័យសេវាក៏អាចបើកឡើង ដូចកាលយើងបានបើកសាកល្បងក្នុងពេលបុណ្យភ្ជុំបិណ្ឌ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូចកាលពីថ្ងៃសៅរ៍អាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់បានដើរលេង យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានបើកប្រទេសឡើងវិញគ្រប់វិស័យ ទន្ទឹមពេលសាលារៀនក៏ចាំបាច់បើកឡើងវិញដើម្បីកូនចៅរបស់យើងបានរៀន នេះជាវិធីដ៏ល្អដែលយើងត្រូវរៀនរស់នៅជាមួយកូវីដ-១៩។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំងចំនួន២ដូស និងបន្តចាក់ដូសទី៣ ដែលយើងកំពុងមានជាង១០លានដូសនៅក្នុងឃ្លាំង ដើម្បីបម្រើចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសទី៣បន្តទៀត។

សម្ដេចសង្ឃឹមថា វិធានការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំង ទាំងការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅផ្ទះក្ដី នឹងប្រព្រឹត្តទៅបានយ៉ាងល្អ ដើម្បីយើងរៀនរស់នៅជាមួយកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


