ព័ត៌មានជាតិ
បណ្ឌិត សេង សារី ថា មានសម្តេច ហ៊ុន សែន តែម្នាក់ឯងគត់ ដែលបានកសាងប្រវត្តិសាស្ត្រក្នុងការដោះស្រាយជម្លោះនយោបាយនៅកម្ពុជា
អ្នកស្រាវជ្រាវសង្គម ក៏ដូចជាអ្នកវិភាគសង្គមមួយរូប គឺលោកបណ្ឌិត សេង សារី បានអះអាងនៅថ្ងៃនេះថា មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះ ដែលបានកសាងប្រវត្តិសាស្ត្រ ក្នុងការដោះស្រាយជម្លោះនយោបាយនៅកម្ពុជា រហូតដល់ទៅ២ដងក្នុងរយៈពេលមិនដល់៤ទសវត្ស។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី២១ ខែតុលា នេះ លោក សេង សារី បានលើកឡើងថា កាលពីជាង៣០ឆ្នាំមុន វីរជន២រូប បានបង្កើតនូវប្រវត្តិសាស្ត្រមួយ ដែលឈានទៅដល់ការបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។ បើតាមបណ្ឌិត សេង សារី វីរជនទាំង២រូបនោះ គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក សេង សារី តាំងពីពេលនោះមក កម្ពុជាឈានជំហានលើផ្លូវសន្តិភាព បាន៣០ឆ្នាំហើយ ទោះបីមិនអាចធ្វើឱ្យពលរដ្ឋ និងអន្តរជាតិពេញចិត្តទាំងអស់ក៏ដោយ ក៏កម្ពុជាបានកសាងសន្តិភាពមួយដែលគ្មានសង្គ្រាម និងគ្មានជម្លោះប្រដាប់អាវុធឡើយ។ លោកថា អ្វីដែលវីរជននយោបាយបច្ចុប្បន្ន និងអ្នកនយោបាយបន្តវេនត្រូវកសាងបន្តរទៀត គឺការកសាងសន្តិភាពមួយ ដែលមានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ មានយុត្តិធម៌សង្គម មានសមភាពផ្នែកខាងសេដ្ឋកិច្ច និងបន្តដំណើរលើវិថីប្រជាធិបតេយ្យដ៏ពេញលេញមួយ។
គួររំលឹកថា ការលើកឡើងរបស់លោកបណ្ឌិត សេង សារី បានធ្វើឡើងខណៈ នៃការអបអរសាទរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ – ១៤ វិច្ឆិកា ២០២១) ជិតចូលមកដល់។
ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ៣០.០០០រៀលគំរូថ្មី ដើម្បីដាក់ឱ្យចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
កិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានបញ្ចប់ដោយផ្លែផ្កា និងជោគជ័យបំផុត ក្រោមវត្តមានរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីបារាំង ដែលជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដោយប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយកិច្ចព្រមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ និងបានធ្វើឲ្យប្រទេសមានស្ថេរភាព សន្តិសុខ និងសន្តិភាពពេញលេញរហូតដល់បច្ចុប្បន្ន៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ