ព័ត៌មានជាតិ
បាត់ស៊ីម៉ងត៍ជាង១៩៨តោន ទើបតែដឹងការពិត
ជនសង្ស័យ ៣នាក់ ដែលជាតៃកុងរថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនមួយ ត្រូវបានថៅកែឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក្រោយពីដឹងថា ជនសង្ស័យទាំង ៣នាក់ បានលួចស៊ីម៉ង់ត៍របស់ខ្លួនយកទៅលក់ទៅឲ្យក្រុមហ៊ុនផ្សេង។
ករណីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨ នៅចំណុច ក្រុមហ៊ុនមួយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យ ទី១ ឈ្មោះ ហយ ហាញ អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី ២ ឈ្មោះ អុល អន អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅភូមិ កណ្តាល ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល និង ទី ៣ ឈ្មោះ ហយ បញ្ញា អាយុ៣៣ឆ្នាំ មុខរបរ បើករថយន្ត ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកម្ចាស់បណ្ដឹងឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុន។
តាមសម្ដីពីឈ្មោះ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន បានឲ្យដឹងថា កាលពី ដើមឆ្នាំ២០២០ ជនសង្ស័យទាំង៣នាក់ តែងដឹកស៊ីម៉ងត៍ពីរោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពត មករាជធានីភ្នំពេញ ប៉ុន្តែពេលជនសង្ស័យទាំង៣នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ង់ត៍យកទៅដាក់ តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចស៊ីម៉ងត៍យកទៅលក់ឱ្យម៉ូយផ្សេងៗ ។
ប្រភពបន្តថា នៅពេលបុគ្គលិករបស់ក្រុមហ៊ុនទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ ទើបដឹងថា បាត់ ស៊ីម៉ងត៍ក្នុង ១រថយន្តអស់ពី ៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។
លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៨និង០០នាទីល្ងាច ប្រធានក្រុមហ៊ុន បានហៅជនសង្ស័យទាំង៣នាក់ ខាងលើមកធ្វើការសួរនាំ ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ ពិតជាបានលួចបូមស៊ីម៉ងត៍របស់ក្រមហ៊ុន យកទៅលក់ឱ្យម៉ូយផ្សេងៗ ប្រាកដមែន ។ភ្លាមនោះក្រុមហ៊ុន ក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ងត៍ដែលបាត់បង់ ឃើញថា មានការបាត់បង់ស៊ីម៉ងត៍ជាង ១៩៨តោន គិតជាទឹកប្រាក់សរុបចំនួន ១៤,៨៥០ ដុល្លារ (មួយម៉ឺនបួនពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ សាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


