ព័ត៌មានជាតិ
សម្តេចតេជោ ៖ ចាប់ពីពេលនេះតទៅ ទោះរកឃើញមានវិជ្ជមានកូវីដ១៩ ក៏មិនមានបិទសាលា បិទផ្សារ បិទរោងចក្រ និងកន្លែងផ្សេងៗទៀតទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅទី២២ ខែតុលានេះថាចាប់ពីពេលនេះតទៅនឹងមិនមានការបិទសាលារៀន ផ្សារ រោងចក្រ និង កន្លែងផ្សេងទៀតនោះទេទោះបីមានករណីឆ្លងជំងឺកូវីដ-១៩ កើតឡើងក៏ដោយ ,ហើយបើរកឃើញមានការឆ្លងក្នុងរូបភាពតិចតួចត្រឹម ៣ ឬ៤នាក់ គឺយកតែអ្នកទាំងនោះទៅព្យាបាល បានហើយ មិនចាំបាច់បិទសាលារៀន បិទផ្សារ ឬ បិទរោងចក្រទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ សម្តេចបានមានប្រសាសន៍ថា កន្លងមករកឃើញកម្មកររោងចក្រ ៣ឬ៤នាក់ ស្រាប់តែបិទរោងចក្រទាំងមូលឬក៏ត្រឹមរកឃើញអាជីវករនៅតាមបណ្តាផ្សារត្រឹមចំនួនតិចតួចក៏ឈានដល់ការបិទទីតាំងផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ការងារប្រកបរបរលក់ដូរផងដែរ។ ដូច្នេះចាប់ពីពេលនេះទៅក្នុងករណីរកឃើញវិជ្ជមានទ្រង់ទ្រាយតូចគឺត្រឹមយកអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីរពេទ្យទៅជាការស្រេច កុំបិទរោងចក្រ សាលារៀន ឬទីផ្សារ ឬក្រុមហ៊ុនជាដើម។
សម្តេចមានប្រសាសន៍ថា «ឥឡូវយើងមិនធ្វើអញ្ចឹងទៀតទេយើងយកអ្នកដែលមានវិជ្ជមានទៅសម្រាកពេទ្យទៅរួចហើយបាញ់ថ្នាំសម្លាប់មេរោគរួចនាំគ្នាលក់វិញទៅ ។ សាលារៀនក៏ដូចគ្នាកូនសិស្សណាឆ្លងយើងយកទៅព្យាបាលទៅអ្នកដែលមិនឆ្លងគឺយើងបន្តរៀន,ព្រោះវ៉ាក់សាំងបានចាក់គ្រប់ហើយ»។
សម្តេចបន្តថា ការធ្វើតេស្តក៏ដូចគ្នាដែរពីមុនយើងបង្ខំឲ្យប្រជាជនធ្វើតេស្តព្រោះអីពេលនោះគឺយើងមិនមានវ៉ាក់សាំងទេ ។ យើងត្រូវរុករក ១៤ ថ្ងៃទៅខាងក្រោយនៅពេលដែល ឃើញអ្នកនោះវិជ្ជមានគឺបកក្រោយ ១៤ ថ្ងៃ ហើយស្រាវជ្រាវរកវាត្រូវបែកខ្នែងទៅណាខ្លះ យើងត្រូវស្រាវជ្រាវទាំងអស់តែឥឡូវនេះយើងមិនបាច់ធ្វើបែបនេះទេ ពីមុនកើតក្នុង ភូមិបីនាក់យើងធ្វើចត្តាឡីស័កមួយភូមិតែម្ដង ។ ឥឡូវយើងប្រគល់ភារកិច្ចទៅឲ្យបុគ្គលក្រុមគ្រួសារមនុស្សម្នាក់ៗចេះទទួលខុសត្រូវខ្លួនឯងបើឃើញថាមានបញ្ហាមិនស្រួលគឺមក រកធ្វើតេស្តដោយយើងមិនម្ចាស់ការទៅធ្វើឱ្យទៀតទេ,បិទភូមិធ្វើតេស្តឬបិទរោងចក្រធ្វើតេស្ត។អ្នកណាមានការសង្ស័យគេអាចមកសុំការធ្វើតេស្តហើយការធ្វើការតេស្តទៀតសោតគឺឱ្យគាត់មកធ្វើតេស្តបើឃើញថាមានវិជ្ជមានប៉ុន្តែអាការៈធម្មតាជូនថ្នាំគាត់ឲ្យទៅសម្រាប់ព្យាបាលនៅផ្ទះ,ប៉ុន្តែបើមានអាការៈមានលក្ខណៈធ្ងន់ធ្ងរជូនគាត់ទៅមន្ទីរពេទ្យ។
សម្ដេចតេជោបានបន្ដថា នាពេលបច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដចូលរួមអនុវត្តវិធានការសុខាភិបាលបន្ថែមទៀត ។ សម្តេចតេជោបានបញ្ជាក់ថា ចាប់ពីពេលនេះទៅនៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេទោះបីមានការឆ្លងក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗក៏ដោយ៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


