ព័ត៌មានជាតិ
សិប្បកម្មនៅស្រុកជើងព្រៃ ប្រមូលទិញត្រីធ្វើងៀត មួយខែរកបានជាង ៣០០លានរៀល
សិប្បកម្មកែច្នៃត្រីងៀតអ្នកស្រី ធឿន ស្រីនី ដែលមានទីតាំងនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមអាចលក់ត្រីងៀតបានប្រមាណ៣០០លានរៀលក្នុងមួយខែ។ ប្រភពត្រីស្រស់ដែលយកមកកែច្នៃគឺប្រមូលពីវារីវប្បករនៅទូទាំងស្រុកជើងព្រៃនេះតែម្តង។
អ្នកស្រីធឿន ស្រីនី បានមានប្រសាសន៍ថា ការលក់ត្រីងៀតបាន ៣០០លានរៀលក្នុង១ខែនេះ គឺសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារមួយចំនួនដូចជា ផ្សារស្គន់ ភោជនីដ្ឋាននានា រោងចក្រកាត់ដេរកាលីនតុន និងជូហ៊ួយនៅក្នុងស្រុកជើងព្រៃ និងផ្សារម្លប់បៃតងស្រស់នៅភ្នំពេញជាដើម។

សិប្បកម្មកែច្នៃត្រីងៀតនេះបានចាប់ផ្តើមដំណើរការជិត ១០ឆ្នាំមកហើយ ដោយផ្តើមចេញពីការប្រើប្រាស់សម្ភារ: និងឧបករណ៍កែច្នៃជាលក្ខណះគ្រួសារ ហើយជាបន្តបន្ទាប់អាជីវកម្មមានការវិវឌ្ឍន៍រីកចម្រើន ដោយសារមានការគាំទ្រពីមន្រ្តីក្រសួងកសិកម្ម ព្រមទាំងអង្គការជាតិនិងអន្តរជាតិដូចជា USDA, American Soybean Association, World Initiative for Soy in Human Health (WISHH), Commercialization of Aquaculture for Sustainable Trade Cambodia, World Vision និងសមាគមយុវជនក្រុម៨ ដែលធ្វើឲ្យទំហំអាជីវកម្មកែច្នៃត្រីងៀតនេះ មានការរីកធំធាត់រហូតមកដល់ពេលនេះ។
ងាកមកកសិដ្ឋានចិញ្ចឹមត្រីវិញបានដំណើរការមក ៧ឆ្នាំមកហើយមកដល់បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។
បើតាមម្ចាស់សិប្បកម្មលោកស្រី ធឿន ស្រីនី បច្ចុប្បន្នសិប្បកម្មបានកែច្នៃត្រីស្រស់ ត្រីរ៉ស់ ត្រីប្រា និងត្រីអណ្តែងបានជាង ៣០តោនក្នុង១ខែ គិតជាត្រីងៀតហាលស្ងួតបានចំនួន ១០តោនក្នុង១ខែ។ ថវិកាសម្រាប់ចំណាយលើការកែច្នៃត្រី ៣០តោន អស់ប្រមាណ ២៤០លានរៀល ប៉ុន្តែក្នុងមួយខែអាចលក់ត្រីងៀតបាន ៣០០លានរៀល ។



ពាក់ព័ន្ធការងារបច្ចេកទេសកែច្នៃ ម្ចាស់សិប្បកម្មរបស់អ្នកស្រី ធឿន ស្រីនី បានទទួលការឧបត្ថម្ភ និងគាំទ្របច្ចេកទេសពីរដ្ឋបាលជលផល និងគម្រោង CAST ក្នុងការលើកកម្ពស់ការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ ដើម្បីឆ្លើយតបនឹងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ថ្មីៗនេះដែរ រដ្ឋបាលជលផលបានប្រគល់នូវវិញ្ញាបន បត្របញ្ចាក់ពីការអនុវត្តអនាម័យល្អ និងផលិតកម្មល្អ (GHP & GMP) ចំពោះទីតាំងកែច្នៃត្រីងៀត និងវិញ្ញាបនបត្របញ្ជាក់ពីការធ្វើវារីវប្បកម្មល្អ (GAqP) ចំពោះកសិដ្ឋានវារីវប្បកម្ម៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


