Connect with us

ព័ត៌មានជាតិ

អនុវត្តបន្ទាន់នូវវិធានការ៩ចំនុចឆ្លើយតបបញ្ហាកម្ពស់ ទឹកជំនន់ ឆ្នាំ២០២១ពិសេសសង្គ្រោះពលរដ្ឋងាយរងគ្រោះ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងនាល្ងាចថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាកម្ពស់ទឹកកើនឡើង នៃ ទឹកជំនន់ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ទាំងអស់ ត្រូវអនុវត្តនូវវិធានការឆ្លើយតបមួយចំនួន៩ចំនុចសំខាន់ៗដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនេះ។

លោករដ្ឋមន្ត្រីក្រសួងដដែលបានបន្តថា ក្នុងរយៈពេលកន្លងមកព្យុះទី៧ ឈ្មោះសេមប៉ាកា(CEMPAKA) និងបណ្តាឥទ្ធិពល នៃព្យុះផ្សេងៗ ទៀតបានមាន ឥទ្ធិពលមកលើអាងទន្លេមេគង្គ និងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើនក្នុងអាងទន្លេមេគង្គ ភាគខាងលើប្រទេសចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ បានធ្វើឲ្យស្ថានភាពទឹកទន្លេមេគង្គហក់ឡើង ហើយបានបន្តឡើងជាបន្តបន្ទាប់អាចដល់កម្រិតប្រកាសអាសន្ន ដែលអាចបណ្តាលឲ្យជនលិចតំបន់ទំនាបអមមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។

ក្រៅពីការជន់លិចខេត្តនៅតាមដងទន្លេមេគង្គ និងទន្លេសាបនោះ ឥទ្ធិពលនៃព្យុះទាំងនោះក៏បង្កឲ្យមានការជន់លិចនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល កំពង់ស្ពឺ មណ្ឌល គិរី រតនៈគិរី …។ល។

ការជន់លិចជាទឹកជំនន់នឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិប្រជាជន និងអាចបង្កឲ្យមានជំងឺផ្សេងៗ មកលើប្រជាជនទូទៅ ជាពិសេស ជនពិការ ចាស់ជរា ស្រ្ដី និងកុមារជាដើម។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ទាំងអស់ ត្រូវអនុវត្តនូវវិធា នការឆ្លើយតបមួយចំនួន៩ចំនុចសំខាន់ៗដូចជា ទី១.ត្រូវសហការដោះស្រាយក្នុងការឆ្លើយតបចំពោះបញ្ហាទឹកជំនន់ជូនប្រជាជន នៅតាមមូលដ្ឋានដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ និងចូលរួមរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តសកម្មភាពនានាដើម្បីកាត់បន្ថយ និងការពារផលប៉ះពាល់អវិជ្ជមាន នៃទឹកជំនន់នៅតំបន់ ដែលរងផលប៉ះពាល់ជាពិសេសចំពោះប្រជាជនងាយរងគ្រោះបំផុតដោយមានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព។

ទី២.ពិនិត្យ និងសិក្សាផែនការត្រៀមបម្រុងថ្នាក់ជាតិ និងថ្នាក់ខេត្ត សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះ មហន្តរាយ ទឹកជំនន់ឆ្នាំ២០២១ ដើម្បីកំណត់សកម្មភាពរបស់ក្រសួង និងមន្ទីរស្របតាមភារកិច្ច និងអាណត្តិ របស់ក្រសួង។
ទី៣.ធ្វើការប៉ាន់ប្រមាណធនធាន និងធានាឱ្យមានការកំណត់ជាមុន នៃមូលនិធិ និងធនធានផ្សេងទៀត ដើម្បីគាំទ្រដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាព និងសេវាកម្មរបស់ខ្លួនទាំងសកម្មភាពគិតទុកជាមុន។
ទី៤.សហការរាយការណ៍ជូនក្រសួងជាបន្ទាន់អំពីចំនួនប្រជាជន ស្ថានភាព និងទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់។
ទី៥.សហការរៀបចំផែនការសកម្មភាព ចុះដោះស្រាយ ឆ្លើយតបបញ្ហាទឹកជំនន់ និងការកើតមានជំងឺផ្សេងៗ មកលើប្រជាជនជូនក្រសួង ដើម្បីតាមដាន និងដោះស្រាយជាបន្ទាន់។
ទី៦.ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់ និងការការពារបណ្ដាលមកពីការកើនឡើងនៃទឹកជំនន់ដល់សហគមន៍ សាលារៀន វត្តអារាម និងវិហារសាសនាផ្សេងៗ ។
ទី៧.ទាំងក្នុងអំឡុងពេល និងក្រោយពេល នៃទឹកជំនន់មន្ទីរនីមួយៗ ត្រូវធ្វើការអង្កេតទិន្នន័យនៃផលប៉ះពាល់ និងការរៀបចំផែនការឆ្លើយតបទំាងក្នុងដំណាក់កាលទឹកជំនន់ និងក្រោយពេលទឹកជំនន់ ដើម្បីធ្វើជាផែនការឆ្លើយតបនៅឆ្នាំបន្ទាប់។
ទី៨.មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំបង្កើតនូវក្រុមការងារអន្តរាគមន៍បន្ទាន់សម្រាប់ផ្តល់អន្តរាគមន៍ផ្តល់ស្បៀងសង្រ្គោះបន្ទាន់ដល់ជនរងគ្រោះ ពិសេសក្រុមជនងាយរងគ្រោះដូចជា មនុស្សវ័យ ចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងជនមានពិការភាព ដោយសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត។
ទី៩.ធ្វើការតាមដានជាប្រចាំអំពីសេចក្តីជូនដំណឹង និងការព្យាករណ៍ស្ថានភាពធាតុអាកាស និងកម្ពស់ទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម (Facebook Page : @mowramcambodia , www.cambodiameteo .com http://www.dhrw-cam.org (http://www.dhrw-cam.org/)) និងប្រព័ន្ធផ្តល់ការព្រមានអំពីការជន់លិច (EWS 1294: http://ews1294.info (http://ews1294.info/)) របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគោលដៅ។

នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្តទាំងអស់ត្រូវរាយការណ៍អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីបញ្ហា នៃទឹកជំនន់ ជាប្រចាំថ្ងៃតាមរយៈប្រព័ន្ធតេឡេក្រាមគ្រុបនៅវេលាម៉ោង ១៧៖០០ល្ងាច មកនាយកដ្ឋានសុខុមាលភាពសង្គម ដែល ជា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បី រាយការណ៍ជូនឯកឧត្តមអគ្គនាយកបច្ចេកទេស ហើយឯកឧត្តមអគ្គនាយកបច្ចេកទេស ត្រូវរាយការណ៍ដោយផ្ទាល់ជូនឯកឧត្តមរដ្ឋមន្ដ្រី ដើម្បីក្រសួងមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរាយការណ៍ ជូនប្រមុខរាជរដ្ឋាភិបាលពីបញ្ហាប្រឈម និងធ្វើការដោះស្រាយជូនប្រជា ជនទាន់ពេលវេលា។

នាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេស ត្រូវចុះតាមដាន និងស្រង់ទិន្នន័យជនរងគ្រោះ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខ្យល់កន្ត្រា ក់ និងសម្ពាធខ្យល់ព្យុះ ជាប្រចាំនៅតាមបណ្ដារាជធានី ខេត្ត ដែលទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខាងលើ ដើម្បីរៀបចំឆ្លើយតបជូនប្រជាជនឱ្យបានទាន់ពេលវេលា។​ទទួលបានសេចក្ដីណែនាំនេះ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្តទាំងអស់ ត្រូវខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទាន់ពេលវេលា៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម