Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី

បានផុស

នៅ

PropertyGuru ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អចលនទ្រព្យ​ឈានមុខ​គេ​ប្រចាំ​នៅ​អាស៊ីអាគ្នេយ៍ បាន​នឹង​កំពុង​ប្រកាស​ពី​ការដាក់ចេញ​នូវ​វេទិកា​បច្ចេកវិទ្យា និង​គំនិត​ឈានមុខ​គេ​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនាន់​ទី​ពីរ​របស់ខ្លួន គឺ​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី​។​

ដោយ​ប្រមូលផ្តុំ​នូវ​គំនិតល្អ​បំផុត អ្នកដឹកនាំ​ធុរកិច្ច និង​អ្នកធ្វើ​ការសម្រេច​កម្រិត​កំពូលៗ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង បច្ចេកវិទ្យា កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​តំបន់​អាស៊ី​នេះ ពោលគឺ​វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ពុធ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​នៅលើ​គេហទំព័រ asiarealestatesummit.com ដោយមាន​មុខងារ​អន្តរ​កម្ម ដូចជា​ការជជែក​ផ្ទាល់ (live chat) ស្តង់​អន​ឡាញ (virtual booths) និង​ការចាក់​បញ្ជី playlist តាម​តម្រូវការ​បន្ទាប់​ពីថ្ងៃ​បើក​ដំណើរការ​រហូតដល់​ថ្ងៃ​សៅរ៍ ទី​៨ ខែមករា ឆ្នាំ​២០២២​។ កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​នឹង​បង្ហាញ​ជាពិសេស​នូវ​ចំណាប់អារម្មណ៍​ជាស​កល កិច្ចសន្ទនា​ពី​អ្នកជំនាញ​ជាច្រើន កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ និង​កិច្ចពិភាក្សា​ជា​ក្រុម​ផងដែរ​។​

កិច្ចសន្ទនា​នៅ​ឆ្នាំនេះ​នឹង​ផ្តោត​ជា​ចម្បង​លើ​ប្រធានបទ “​បដិវត្តន៍​ទិន្នន័យ​” នៅក្នុង​វិស័យ​អចលនទ្រព្យ​ដោយមាន​ការពិភាក្សា​អំពី​និរន្តរភាព ការចូល​ប្រើប្រាស់​ទិន្នន័យ ហិរញ្ញប្បទាន​បៃតង បច្ចេកវិទ្យា​វៃឆ្លាត និង​ទីក្រុង​វៃឆ្លាត និង​នវានុវត្តន៍​ពី​ចក្ខុវិស័យ និង​ការចាប់ផ្តើម​អាជីវកម្ម start-up​។

ក្រោម​អធិបតីភាព​លោក Stephen Oehme នាយក​គ្រប់គ្រង​ក្រុមហ៊ុន Quantum Thailand Ltd និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆ្នាំ​២០២១ ជា​វេទិកា​ដ៏​ធំ​មួយ​ដែល​នឹងមាន​ការចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​វាគ្មិន​ដ៏​ល្បីៗ​លំដាប់​អន្តរជាតិ​ដែលមាន​ជំនាញ​យ៉ាងច្បាស់​លាស់​លើ​ថាមពល​នៃ​វិទ្យាសាស្ត្រ​ទិន្នន័យ និង កម្មវិធី​ដែលមាន​ភាពបត់បែន​ជាច្រើន ជាពិសេស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​។​

លោក​បណ្ឌិត William Thomas ដែលជា​នាយក​នៃ​បណ្តាញ​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network) នឹង​បើក​កិច្ចពិភាក្សា​ជាមួយនឹង​ចំណាប់អារម្មណ៍​របស់​សេដ្ឋវិទូ ស្តីពី​ការស្តារ និង​ស្ថាបនា​សេដ្ឋកិច្ច​អាស៊ី​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​។ លោកស្រី Susan Bennett ដែលជា​អ្នកនាំពាក្យ​ជើងចាស់​ប្រកបដោយ​ទេពកោសល្យ និង​មាន​ភាព​លេចធ្លោ​ក្នុងនាម​ជា​អ្នកនាំពាក្យ​ដំបូង​របស់ Siri នឹង​ថ្លែង​សុន្ទរកថា​អន្តរជាតិ​ស្តីអំពី “​ការ​ក្លាយខ្លួនជា​អ្នកនាំពាក្យ​របស់ A.I” ។ លោក Curtis S. Chin ដែលជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ធនាគារ​អភិឌ្ឍន៍​អាស៊ី បច្ចុប្បន្ន​ជាស​ហការី​ជាន់ខ្ពស់​ប្រចាំ​នៅ​តំបន់​អាស៊ី​នៃ​វិទ្យាស្ថាន Milken និង​ជា​ពិធីករ​ប្រចាំ កម្មវិធី “Asia Minute” នៅលើ​បណ្តាញ YouTube នឹង​បង្ហាញ​ចំណាប់អារម្មណ៍​ស្តីពី​គោលនយោបាយ បន្ទាប់មក​ចូលរួម​ក្នុង​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​ដើម្បី​ពិភាក្សា​ពី​ភាព​ធន់​នៃ​ទីក្រុង​នៅ​អាស៊ី​។ ហើយ​លោក Ommid Saberi ដែលជា​អ្នកជំនាញ​លើ​វិស័យ​ឧស្សាហកម្ម​ជាន់ខ្ពស់​ផ្នែក​អាគារ​បៃតង​នៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) នឹងធ្វើ​បទ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ធ​នាគារ​ពិភពលោក​ដើម្បី​ពិភាក្សា​អំពី​ស​ន្ទ​ស្សន៍​ភាព​ធន់​នៃ​អាគារ​ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នៅពេល​ថ្មីៗ​នេះ​។​

ករណី​សិក្សា​មួយចំនួន​ក៏​នឹងមាន​លើក​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ រួមទាំង​ករណី​សិក្សា​មួយ​ធ្វើឡើង​ដោយ​លោក Kohei Kurihara សហ​ស្ថាបនិក​នៃ Privacy by Design Lab មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដែល​គាត់​នឹងធ្វើ​ការបំភ្លឺ​អំពី​បញ្ហា​ឯកជន​ភាព និង​ក្រមសីលធម៌។ លោក Patrick Keane ដែលជា​អ្នក​រចនា​ប្លង់​ដ៏​ល្បីឈ្មោះ និង​ជា​ស្ថាបនិក​បណ្តុំ​គម្រោង Enter នឹង​ធ្វើជា​វាគ្មិន​ក្រោម​ប្រធានបទ “​យុគសម័យ 3D” ដើម្បី​បង្ហាញ​ពី​សម្ភារ​បោះពុម្ព និង​គ្រឿង​បង្គុំ​ក្នុង​ទម្រង់ 3D និង​របៀប​ដែល​ការអនុវត្ត​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផ្នែក​ស្ថាបត្យកម្ម​នៅក្នុង​ការ​រចនា​ប្រកបដោយ​និរន្តរភាព​ដោយមាន​ជំនួយ​បច្ចេកវិទ្យា និង​ផ្អែក​តាម​ទិន្នន័យ​។ ហើយ​លោកស្រី Yasmin Rasyid ដែលជា​នាយក​ផ្នែក​និរន្តរភាព​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្រុមហ៊ុន Lendlease នឹងធ្វើ​បទ​បង្ហាញ​ពី​គម្រោង The Exchange TRX របស់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ហើយក៏​នឹង​បង្ហាញ​ពី​ភាព​ស័ក្តិសម​របស់​គម្រោង​នោះ​នៅក្នុង​ក្របខណ្ឌ​និរន្តរភាព​ក្នុង​តំបន់​ហិរញ្ញវត្ថុ​ថ្មី​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី​។​

​នៅ​ក្នុង​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​មួយ​ក្រោម​ប្រធានបទ “​ស្ត្រី​ជា​អ្នកដឹកនាំ និង​ជា​អ្នក​ស្ថាបនា (Women who lead and build) លោកស្រី Jean Jacqueline de Castro មកពី​ប្រទេស​ហ្វីលីពីន ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ESCA Incorporated នឹងធ្វើ​កិច្ចសន្ទនា​មួយ​ជាមួយ​លោកស្រី Kotchakorn Voraakhom ដែលជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​បណ្តាញ​ទីក្រុង Pourous City Network នៃ​ប្រទេស​ថៃ និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ការ​បំរែបំរួល​នៃ​អាកាសធាតុ សហព័ន្ធ​ស្ថាបត្យករ​ទេសភាព​អន្តរជាតិ​ពិភពលោក (IFLA ពិភពលោក​) អំពី​ឧបករណ៍​កែលម្អ​នគរូបនីយកម្ម និង​បរិស្ថាន​របស់​យើង​ដែលមាន​ស្រាប់​។ លោកស្រី Kotchakorn Voraakhom ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ TIME100 បន្ទាប់​នៅ​ឆ្នាំ​២០១៩ នឹង​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​ទទួល​ពានរង្វាន់​ចក្ខុវិស័យ​ប្រចាំឆ្នាំ​របស់ PropertyGuru ដែលជា​ប្រធានបទ​ដ៏​លេចធ្លោ​មួយ​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​នា​ឆ្នាំនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​ដ៏​លេចធ្លោ​រយៈពេល​មួយថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​ឆ្នាំ​២០២១៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​បែងចែក​ជាការ​ផ្លាស់ប្តូរ​គំនិត​យោបល​គ្នា​ទៅវិញទៅមក​លើ​ទិដ្ឋភាព​ទិន្នន័យ ការចូល​ប្រើប្រាស់​ទិន្នន័យ ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​នវានុវត្តន៍​ទិន្នន័យ ហើយក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ជំនាញៗ​ដូចជា​៖ លោក Ken Ip ស្ថាបនិក​សមាគម Asia MarTech Society និង​ជា​ប្រធាន​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru (​ចិនដីគោក​) លោក Stuart Mendel នាយក​គ្រប់គ្រង និង​ជា​ប្រធាន​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​លោក Masaya Fujisawa នាយករង​នៅ IHI ដែល​នឹង​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ចត​រថយន្ត​ដ៏​វៃឆ្លាត​។​

លើសពីនេះ​ទៀត នឹងមាន​ការធ្វើ​បទ​បង្ហាញ​ផ្តាច់មុខ​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន PropertyGuru Group រួមមាន​លោក Manav Kamboj ប្រធាន​មន្ត្រី​ផ្នែក​បច្ចេកវិទ្យា និង​ជា​ប្រធាន​ពានរង្វាន់​បច្ចេកវិទ្យា​នវានុវត្តន៍ លោក Jules Kay នាយក​គ្រប់គ្រង​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី & កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ លោកស្រី Mallika Gadepalli នាយក​ផ្នែក​យុទ្ធសាស្ត្រ​ដែល​នឹងចូលរួម​កិច្ច​សំណេះសំណាល​ក្រៅផ្លូវការ​ជាមួយ​លោក Curtis S. Chin នៅ​វិទ្យាស្ថាន Milken និង “GuruTalk” ដើម្បី​លើកកម្ពស់​តម្លាភាព និង​ភាព​វៃឆ្លាត​ទីផ្សារ​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​អាស៊ី​ពី​លោក Hari V. Krishnan ដែលជា​នាយក​ប្រតិបត្តិ និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន PropertyGuru Group ។​

សំបុត្រ​ចាប់ផ្តើម​ដាក់លក់​ហើយ​សំបុត្រ​ចូលរួម​កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​តាម​វេទិកា​អន​ឡាញ​ចាប់ផ្តើម​ដាក់លក់​ឥឡូវ​នេះហើយ​ជាមួយនឹង​ការ ផ្តល់ជូន​ពិសេស​សម្រាប់​អ្នក​ចុះឈ្មោះ​មុនគេ​រហូតដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​មានការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​និស្សិត​ដែល​បង្ហាញ​អត្តសញ្ញាណ​ត្រឹមត្រូវ​របស់ខ្លួន​។​

លេខ​កូដ​ដែល​ចូល​ប្រើប្រាស់​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២​។ ដើម្បី​ទទួលបាន​សំបុត្រ​សូម​ចូលរួម សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖AsiaRealEstateSummit.com ។​

កិច្ចប្រជុំ​កំពូល​អចលនទ្រព្យ PropertyGuru Asia ឆ្នាំ​២០២១៖ វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​នវានុវត្តន៍​ថ្មី​គឺ IHI ដៃគូ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ដៃគូ PR ផ្លូវការ Infinity Communications ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play International ដៃគូ ESG ផ្លូវការ​គឺ​មូលនិធិ Baan Dek សមាគមន៍​ឧបត្ថម្ភ​គាំទ្រ​គឺ​សមាគមន៍ Asia MarTech Society និង​សេវា​ប្រឹក្សា និង​វិស្វកម្ម​អាគារ​បៃតង (Green Building Consulting and Engineering) និង​បណ្តា​ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា Oxford Business Group, Asia.Proptech, APAC CIO Outlook, Nikkei Asia និង PropertyGuru Property Report៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២៤ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៣៧ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម