ព័ត៌មានជាតិ
អាជ្ញាធរបញ្ជាក់ស្ថានភាពជនរងគ្រោះស្លាប់ ដោយសារជំងឺកូវីដ
ភ្នំពេញ៖លោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនាព្រឹកថ្ងៃទី២៨ខែ តុលា ឆ្នាំ ២០២១នេះ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងខណ្ឌ ត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល លើកទី១ លើកទី២ និងដូសជម្រុញឲ្យបានគ្រប់គ្នា។
បើតាមលោក ម៉ែន សេរី នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមានបញ្ហាសុខភាព មានផ្ទៃពោះដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឡើយ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រោយពីការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសជម្រុញរួចមក ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះអ្នកដែលបានស្លាប់ក៏មានការថយចុះផងដែរ។ ភាគច្រើនអ្នកដែលបានទទួលមរណភាពជាអ្នកមិនបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩។
លោកម៉ែន សេរី បានបន្តទៀតថា នៅខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលមានគោលនយោបាយបើកទូលាយ បើកទាំងស្ថាប័នការងារ បើកទេសចរណ៍ បើកសាលារៀនឡើងវិញ។ អាស្រ័យហេតុនេះ អាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់ ត្រូវយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយបន្តទៀតនៅវិធានការការការពារការរីករាលដាលនៃជំងឺកូវីត-១៩ គឺ៣កុំ៣ការពារឲ្យបានជាប់ជាប្រចាំនៅតាមទីផ្សារ ហើយជាពិសេសទៅទៀតនោះគឺនៅពេលសិស្សានុសិស្សបើកសាលារៀនឡើងវិញ ត្រូវរៀបចំឱ្យមាន ប្រដាប់វាស់កំដៅ ជែល អាកុលលាងដៃ និងពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខណ្ឌទួលគោក បានពិនិត្យនិងអនុម័តសម្រេច ទៅលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី ២៨ របស់ក្រុមប្រឹក្សាខណ្ឌ ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខណ្ឌ ពិនិត្យនិងអនុម័តការរៀបចំសេចក្តីសម្រេច ស្ដីពីការតែងតាំងគណកម្មធិការ រៀបចំដែនដី នគររមណីកម្មនិងសំណង់ និងពិនិត្យលទ្ធផលការងារការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួម លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក មន្ត្រីពាក់ព័ន្ធ ហើយពិសេសទៅទៀតនោះ ក៏មានការចូលរួមតាមដានស្ដាប់របស់ក្រុមប្រឹក្សាសង្កាត់តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ផងដែរ ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


