Connect with us

ព័ត៌មានជាតិ

សិស្សប្រមាណ ៦០ភាគរយ បានទៅសិក្សានៅថ្នាក់រៀនផ្ទាល់ ខណៈ ៤០ភាគរយទៀតបន្តរៀនពីផ្ទះ

បានផុស

នៅ

សិស្សានុ-សិស្ស ដែលទៅសិក្សានៅថ្នាក់រៀនផ្ទាល់ សម្រាប់សាលារៀនឯកជនក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងចំនួន ៥០ ទៅ៦០​ភាគ​រយ​ប៉ុណ្ណោះ នៃចំនួនសិស្សានុ-សិស្សសរុប ហើយជិតពាក់កណ្ដាលទៀត នៅបន្តរៀនតាមប្រព័ន្ធ​អនឡាញពីផ្ទះ​ដដែល​ដោយសារនៅព្រួយបារម្ភអំពីស្ថានភាព នៃជំងឺកូវីដ-១៩។

លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែ​តុលានេះថា ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តីជូនដំណឹង​ អំពីបើក​ដំណើរការគ្រឹះស្ថានសិ​ក្សា​ឡើង​វិញ សម្រាប់​កម្រិត​មធ្យមសិក្សាពីថ្នាក់ទី៧ឡើងទៅ រយៈពេលប៉ុន្មានសប្ដាហ៍ទៅហើយក្ដី តែនៅតាម​សា​លា​​​រៀន​ឯកជន មានសិស្សានុ-សិស្សប្រមាណជា ៥០ ទៅ៦០ភាគរយប៉ុណ្ណោះ ដែល​ទៅ​សិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់។

លោកឧកញ៉ា ប៉ិច ប៉ូឡែន​ បានឲ្យដឹងថា «តាមសាលានីមួយៗ គឺមានមកបណ្ដើរៗ បានន័យថា ដំបូងគឺមានតិច ហ្នឹងឧទាហរណ៍នៃថ្នាក់មធ្យម ទី៧ ៨ ៩ ដែលយើងបើកមុន អញ្ចឹងយើងរំពឹងថា គាត់ប្រហែលជាគាត់ នៅមើល​ស្ថានការណ៍សិន តែយើងគួរតែមើលទៅការរៀបចំ របស់សាលានីមួយៗដែរ ចឹងយើងនៅតែផ្ដល់ជាជម្រើសដល់​គាត់អញ្ចឹង បើសិនជាគាត់គិតថា មិនទាន់ចង់មកគាត់រៀនទៅ យើងរៀបចំជាប្រព័ន្ធចម្រុះណា ខ្លះក្នុងថ្នាក់អីចឹងទៅ ចឹងមកដល់បច្ចុប្បន្នកាល វាខ្ទង់ប្រហែលថា ៥០ ៦០ភាគរយ មកសាលា ហើយខ្លះទៀត ក៏នៅផ្ទះខ្លះសិនចឹង»។

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានឲ្យដឹងទៀតថា មូលហេតុដែលឪពុក-ម្ដាយ និងអាណាព្យាបាលមួយចំនួន មិនទាន់បញ្ជូនកូនរបស់ខ្លួន ទៅរៀននៅតាមសាលារៀនដោយផ្ទាល់នោះ ក៏ព្រោះតែនៅមានការព្រួយបារម្ភ អំពីការ​រាតត្បាតនៃជំងឺកូវីដ-១៩ និងការរៀបចំស្ដង់ដារសុវត្ថិភាព របស់សាលារៀននីមួយៗ។

លោកឧកញ៉ា ប៉ិច ប៉ូឡែន បានបញ្ជាក់បន្តថា ការដែលសិស្សានុ-សិស្ស ជិតពាក់កណ្ដាលបន្តរៀនពីផ្ទះនោះ ធ្វើឲ្យ​សា​លារៀនមួយចំនួនជួបបញ្ហាខ្លះដែរ នៅក្នុងការរៀបចំ។ ប៉ុន្តែលោកថា យើងត្រូវតែទទួលយកនូវរបៀបរៀន និង​បង្រៀនថ្មី ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ទម្រាំស្ថានភាពជំងឺកាន់តែល្អប្រសើរថែមទៀត។ លោកបន្ថែមថា «ការពិត ការរៀបចំរបស់សាលានីមួយៗ គឺរៀបចំល្អហើយ យើងឃើញថា រៀបចំប្រព័ន្ធសុវត្ថិភាពរបស់គាត់ តាមពិធីសារៗ MOU ជាមួយក្រសួងអប់រំហ្នឹង ប៉ុន្តែសិស្សតូចៗ ដែលគាត់នៅបារម្ភ»។

យ៉ាងណាក៏ដោយ លោកឧកញ៉ា ប៉ិច ប៉ូឡែន ក្នុងនាមជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានអំពាវនាវដល់​ឪពុក​-ម្ដាយ និងអាណាព្យាបាលសិស្សទាំងអស់ មានទំនុកចិត្តចំពោះការរៀបចំប្រព័ន្ធសុវត្ថិភាព របស់សាលារៀន​នីមួយៗ ហើយអាចពិភាក្សាជាមួយគណៈគ្រប់គ្រងសាលារៀនបាន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហា ដែលជា​ក្ដីបារម្ភរបស់ពួកគាត់។ បើតាមលោកឧកញ៉ា ប៉ិច ប៉ូឡែន ការសិក្សានៅក្នុងថ្នាក់រៀន នឹងទទួលបានការ​សិក្សាពេញ​លេញល្អ ជាជាង​ការ​សិក្សាពីផ្ទះ។ ដូច្នេះលោកចង់ឲ្យឪពុក-ម្ដាយ និងអាណាព្យាបាលសិស្ស យល់អំពីបញ្ហានេះ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន ​និងកីឡា គ្រោងអនុញ្ញាតឲ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេស​ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាបប្រមាណ ៣០ភាគរយ ប្រកប​ដោយសុវត្ថិភាព និងប្រុងប្រយ័ត្នពិសេសស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល ៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា៣៦ នាទី មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ១ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម