Connect with us

ព័ត៌មានជាតិ

Breaking news៖ មុន​នេះ​ក្រសួង​​​អនុញ្ញាត​ឲ្យ​បើក​រោងកុន សារមន្ទីរឡើងវិញ

បានផុស

នៅ

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​វប្បធម៌និង​វិចិត្យសិល្បៈបង្ហោះ​មុន​នេះ បានអនុញ្ញាតិ​ឲ្យ​បើកដំណើរការឡើងវិញការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។

ផ្អែកលើការវិវត្តន៍កាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរ​ៗ និងតាមដំណាក់កាលជាមួយភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមកន្លងប្រក្រតីភាពថ្មី។

ក្នុងន័យនេះ ដើម្បីចូលរួមចំណែកបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តឲ្យបានម៉ត់ចត់បំផុតនូវ​វិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម