ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន៖ អ្នកធុរកិច្ច អ្នកការទូតបរទេសអាចជួបនាយករដ្ឋមន្ត្រីបានភ្លាមៗក្រោយតេស្តអវិជ្ជមានកូវីដ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អ្នកធុរកិច្ច និងអ្នកការទូតបរទេស ដែលចូលកម្ពុជា ក្រោយធ្វើតេស្តឃើញអវិជ្ជមានកូវីដ-១៩ អនុញ្ញាតឱ្យជួបនាយករដ្ឋមន្ត្រីបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬបើធ្វើចត្តាឡីស័កយ៉ាងយូរត្រឹម៣ថ្ងៃប៉ុណ្ណោះ។

សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
សម្តេចបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺដើម្បីទាក់ទាញក្រុមធុរកិច្ចឱ្យចូលមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចគូសបញ្ជាក់ទៀតថា សម្រាប់ធុរកិច្ចខ្មែរ ដែលចេញចូលបរទេស អាចធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯងបាន ដោយមិនចាំបាច់ធ្វើនៅសណ្ឋាគារ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះថា«អ្នកណាដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះឱ្យធ្វើទៅ ដោយមិនចាំបាច់សុំច្បាប់ដល់ខ្ញុំទេ»៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


