ព័ត៌មានជាតិ
អំណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិន ឯក ប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលមានដូចជាអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ត្រូវបានក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិនឯក នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី០១ វិច្ឆិកាឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិនឯក នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ៣អិលអឹមធី អ៊ិនវេសម៉ិនឯកដែលបានឧបត្ថម្ភ អង្ករ៥០តោន ,ទឹកស៊ីអ៊ីវ ចំនួន ១,០០០យូ, ទឹកត្រីចំនួន១,០០០យួរ ,ត្រីខចំនួន ១,០០០យួរ ,មីចំនួន ១,០០០កេសតូច ,ទឹកបរិសុទ្ធចំនួន ១,០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួម ជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេស ជាតិកំពុងប្រយុទ្ធប្រឆាំងជាមួយ និងជំងឺកូវីដ-១៩ ហើយប្រជាជនរាជធានីភ្នំពេញកំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងថែមទៀត។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាល រាជធានីភ្នំពេញ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


