ព័ត៌មានជាតិ
ក្មេងទំនើងម្នាក់ ចេញពីគុកមិនកែខ្លួនគិតតែមានលុយទិញថ្នាំញៀនជក់រករឿងម្តាយ វាយទ្រព្យសម្បតិ្តក្នុងផ្ទះខ្ទេចអស់
បន្ទាយមានជ័យ ៖ ក្មេងពាលម្នាក់មានប្រប្រវត្តិធ្លាប់ជាប់គុកចេញពីគុកវិញមិនកែខ្លួនគិតតែពីមានលុយទិញថ្នាំញៀនជក់ រករឿងម្តាយ វាយទ្រព្យសម្បតិ្តក្នុងផ្ទះខ្ទេចអស់ត្រូវម្តាយឈ្មោះ លី ចាន់វុធ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិគោររដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្ដឹងកូនប្រុសបង្កើតឈ្មោះ ព្រុំ សុខគា អាយុ២៥ឆ្នាំ ក្នុងករណីគំរាមសម្លាប់ម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
ទទួលបានពាក្យបណ្ដឹងហើយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ ចុះដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកការិយាល័យជំនាញដើម្បីសួរនាំ។
ក្រោយពីកម្លាំងជំនាញសាកសួររួចមក ឈ្មោះព្រុំ សុខគា បានឆ្លើយថា កន្លងមកខ្លួនធ្លាប់ជាប់គុកម្តងរួចមកហើយពេលចេញពីគុកមានលុយទិញថ្នាំជក់គ្មានគិតអ្វី។ ថ្ងៃកើតហេតុនោះខ្លួនបានទិញថ្នាំញៀនយកមកជក់ដោយថ្នាំញៀនចូលពោះមានកំហឹងខ្លាំងភ្លាមដោយខឹងនិងម្ដាយមិនឲ្យចេញពីផ្ទះ ហើយស្ដីបន្ទោសឲ្យទៀតបានយកកាំបិតបុ័ងតោ មកកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រមទាំងកាប់ជញ្ជាំងផ្ទះធ្វើពីស័ង្កសីបណ្ដាលឲ្យដាច់រហែកខ្ទេចខ្ទីអស់និងចង់សម្លាប់ម្តាយទៀត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


