ព័ត៌មានជាតិ
អាជ្ញាធរសៀមរាប ចេញវិធានការតឹងរ៉ឹង ចំពោះអាជីវករលក់ដូរ មិនរក្សាសណ្ដាប់ធ្នាប់
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរក្រុងស្រុកក្នុងទូទាំងខេត្ត ចាត់វិធានការឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះអាជីវករដែលកំពុងលក់ដូរនៅតាមផ្សារ ហើយរកឃើញថាអាជីវកររូបណាដែលមិនគោរព និងមិនអនុវត្តតាមការណែនាំអាជ្ញាធរ ពិសេសបំពានទៅនឹងវិធានការ របស់អាជ្ញាធរខេត្ត ដែលបានណែនាំឲ្យអាជ្ញាធរក្រុង ស្រុក និងគណៈកម្មការផ្សារកន្លងមកនោះ ត្រូវធ្វើការពិន័យទៅតាមច្បាប់ដែលបានដាក់ចេញ និងអនុវត្តកន្លងមកជាដាច់ខាត។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប មានសភាពធូរស្រាល ហើយកន្លងមកអាជ្ញាធរខេត្ត ក៏បានដំណើរការឲ្យផ្សារមួយចំនួនត្រូវបានបើកលក់ឡើងវិញ ទៅតាមគន្លងថ្មី ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដើម្បីជួយសម្រួលទៅបញ្ហាជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋឡើងវិញ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋ និងអាជីវករមួយចំនួនតូច នៅមិនទាន់គោរព និងអនុវត្តនៅឡើងចំពោះវិធានការ និងការណែនាំនានា របស់អាជ្ញាធរដែលបានដាក់ចេញ ដោយបងប្អូនអាជីវករខ្លះ នៅតែមានការរៀបចំលក់ដូរប្រជ្រៀតគ្នា គ្មានអនាម័យ មិនបានរៀបចំកន្លែងលក់ដូររបស់ខ្លួន ឲ្យមានរបៀបរៀបរយនៅឡើយ ដែលបញ្ហាតម្រូវឲ្យអាជ្ញាធរ ក៏ដូចជាគណៈកម្មាការគ្រប់គ្រងផ្សារ ត្រូវតែមានការត្រួតពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមតថា ក្នុងឱកាសនេះដែរ សូមឲ្យអាជ្ញាធរក្រុងស្រុក និងគណៈកម្មការគ្រប់គ្រងផ្សារត្រូវតាមដាន និងស្រង់ទិន្ន័យចំនួនអាជីវករនៅតាមតំបន់ដែលខ្លួនគ្រប់គ្រង ឲ្យបានច្បាស់លាស់ជាប្រចាំ ដើម្បីធ្វើការពិនិត្យទៅលើបងប្អូនអាជីវកររូបណាដែលអាចមានផ្ទុកជំងឺកូវីដ-១៩ ក្នុងនោះចំពោះអាជីវករដែលមិនបានចាក់វ៉ាក់សាំង និងមិនបានធ្វើតេស្ត គឺមិនអនុញ្ញាតឲ្យចូលលក់នៅក្នុងផ្សារជាដាច់ខាត ពិសេសនៅតាមផ្សារត្រូវបង្កើត QR Code និងតូបលក់ដូរនីមួយៗ គឺដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារគ្រប់គ្រងតាមដានស្ថានភាពនៃជំងឺកូវីដ-១៩ ងាយស្រួលក្នុងការស្វែងរក និងកំណត់តូប ឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីមានជួបប្រទះករណីឆ្លងជាយថាហេតុនោះ ដែលនេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា បច្ចុប្បន្ននេះអត្រាភាគរយនៃចំនួនប្រជាជនក្នុងខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាភាពកក់ក្តៅមួយដែលជំរុញឲ្យរដ្ឋបាលខេត្ត មានសេចក្តីក្លាហានក្នុងការប្រើប្រាស់យន្តការ បង្ហើបឲ្យមានដង្ហើមនៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយចាប់ផ្តើមពីជីវភាពរស់នៅប្រជាំថ្ងៃរបស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍ ក្នុងនោះការរៀនរស់ជាមួយកូវីដ-១៩ គឺជាកម្រាលផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ-១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


