Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស និង CDC ផ្សព្វផ្សាយ​ច្បាប់​វិនិយោគ​របស់​កម្ពុជា ជូន​ដល់​ស្ថាន​តំណាង​ប្រចាំ​នៅ​បរទេស​

បានផុស

នៅ

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានរៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្ដីពី​វិនិយោគ នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រីការទូត​កម្ពុជា នៅ​តាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​៦​ឆ្នាំ ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​តាក់តែង​រហូត​ធ្វើឱ្យ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ​លេចចេញ​ជា​រូបរាង​ឡើង​។ លោក​ឧបនាយករដ្ឋមន្ដ្រី ក៏បាន​រំលេច​ពី​បច្ច័យ​អវិជ្ជមាន ដែល​កើតចេញពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​សកល និង​រំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទូទាំង​ពិភពលោក​មានការ​ធ្លាក់​ចុះ​គួរឱ្យកត់សម្គាល់​។ ឯ​ការប្រកួតប្រជែងរ​បស់​មហាអំណាច ដែល​ធ្វើឱ្យ​ប្រែប្រួល​សណ្តាប់ធ្នាប់​អន្តរជាតិ ក៏បាន​ដាក់​សម្ពាធ​ដល់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​បាន​ប៉ះពាល់​ដល់​ម​ជ្ឈ​ភាព និង​សាមគ្គីភាព​អាស៊ាន និង​ទំនាក់ទំនង​របស់​អង្គការ​តំបន់​នេះ​ជាមួយ​ដៃគូ​ខាងក្រៅ​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី ជឿជាក់​យ៉ាង​មុតមាំ​ថា ការដាក់​ឱ្យប្រើ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ចំពេល​វេលា ដែល​កម្ពុជា ត្រូវការ​ស្ដារឡើងវិញ​នូវ​សង្គម​-​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​វិនិយោគិន​។ ការដាក់​ឲ្យ​ប្រើ​នូវ​ច្បាប់​ថ្មី​នេះ​ក៏​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​បរទេស ពិសេស​ទេសចរណ៍​ចាក់​វ៉ាក់សាំង និង​ការកំណត់​គោលនយោបាយ​តំបន់​ទេសចរណ៍​សុវត្ថិភាព​។​

​ទន្ទឹមនេះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ច្បាប់​វិនិយោគ​ថ្មី​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ តាមរយៈ​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​ទាំងអស់​ដែលជា​សេនាធិការ​របស់​ក្រសួងការបរទេស ក្នុងការ​កៀរគរ​ដៃគូ​វិនិយោគ​ថ្មី​ប្រកបដោយ​សក្តានុពល​ខ្ពស់​ចូលមក​ប្រទេស​កម្ពុជា​។​

​ចំណែក​លោក សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ឧបនាយករដ្ឋមន្ដ្រី ដែល​បាន​ចូលរួម​ជ្រោមជ្រែង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​វិនិយោគ​ថ្មី​នេះ​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រីការទូត​កម្ពុជា​នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​ទាំងអស់ ដែលជា​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការបង្ហាញ​ពី​កាលានុវត្តភាព​នៅ​កម្ពុជា សំដៅ​ទាក់ទាញ​ការវិនិយោគ​ប្រកបដោយ​គុណភាព​បន្ថែម​។ លើសពីនេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាប្រចាំ​របស់​ក្រសួងការបរទេស ព្រមទាំង​ស្ថាន​តំណាង​កម្ពុជា ប្រចាំ​នៅក្រៅ​ប្រទេស​ទាំងអស់ ដែលជា​និច្ចកាល​តែង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​វិនិយោគ និង​ផ្សព្វផ្សាយ ពី​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​ជូន​ដល់​វិនិយោគិន​បរទេស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាគីពាក់ព័ន្ធវិស័យមីន បានចូលរួមផ្តល់នូវធនធាន និងជំទាញបច្ចេកទេស ដើម្បីឲ្យទស្សនវិស័យ និងគោលបំណងរបស់រា ជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យ​

ចរាចរណ៍៧ នាទី មុន

បើកបរ​លឿន​ពេក​ជ្រុល​ធ្លាក់ផ្លូវ​​ទៅបុក​ដើមឈើ​បណ្ដាល​ឲ្យ​ មនុស្ស២នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ម្នាក់

ព័ត៌មានជាតិ១៥ នាទី មុន

ទូត​បារាំង​ស្នើ​​ឱ្យ​មាន​​ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ​​សម័យ​បារាំង​នៅ​​ភ្នំពេញ​​

កីឡា៣៧ នាទី មុន

កម្ពុជា ឈ្នះមេដាយមាស ២គ្រឿងបន្ថែមថ្ងៃនេះ នៅស៊ីហ្គេម លើប្រភេទកីឡាវ៉ូវីណាម និងតេក្វាន់ដូ

ចរាចរណ៍១ ម៉ោង មុន

សមត្ថកិច្ច​ស្រុក​ពួក ឃាត់ខ្លួន​ម្ចាស់​គោយន្ត​ដឹក​ថ្ម​១​គ្រឿង​ករណី​បើក​បុក​រោង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម