ព័ត៌មានជាតិ
ជីវប្រវត្តិសង្ខេបរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្នឯកឧត្ដមមានទីលំនៅ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្ដមបណ្ឌិត មានកូនចំនួន ៦នាក់ ហើយបច្ចុប្បន្នមានតំណែងជាអនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា។
ឯកឧត្ដមបណ្ឌិតមានកម្រិតវប្បធម៌ សញ្ញាបត្រគរុកោសល្យ មហាវិទ្យាល័យគរុកោសល្យភ្នំពេញ និងបរិញ្ញាបត្រវិទ្យា សាស្ត្រសង្គម ទទួលស្គាល់ដោយក្រសួងអប់រំ។ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល គឺជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រៅពីតំណែងជាអនុប្រធានទី១ រដ្ឋសភា ឯកឧត្តមក៏ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស ជាកិត្តិនីតិកោសលបណ្ឌិត តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០។
សូមបញ្ជាក់ថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពដោយរោគាពាធ នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ ឯកឧត្តម ងួន ញិល បានទទួលមរណភាពក្នុងអាយុ ៧៩ឆ្នាំ ហើយសពតម្កល់នៅគេហដ្ឋាន នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


