ព័ត៌មានជាតិ
តើ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកការជួបជុំអ្វីខ្លះបន្ថែមទៀត?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនបន្តិចនេះ ទើបប្រកាសបើកការជួបជុំផ្សេងៗបន្ថែមទៀត បន្ទាប់ពីការអនុញ្ញាតនូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលើ ទំព័រហ្វេសប៊ុកផ្លូវការថា៖ “បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់!បន្ថែមលើសារសំឡេងដែលខ្ញុំទើបបានបញ្ចេញមុននេះ ពាក់ព័ន្ធនឹងការអនុញ្ញាតនូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩”។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ។
សម្ដេចមានប្រសាសន៍បន្តថា៖ “រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ ។ សូមអរគុណ!”។

គួរបញ្ជាក់ថា នៅរសៀលមុននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាថ្មីក្នុងការបើកទូលាយជាងមុនសម្រាប់ ប្រជាពលរដ្ឋរៀបចំអាពាហ៍ពិពាហ៍ ដោយលែងកំណត់ចំនួនមុនស្ស តែត្រូវផ្អែកទៅលើទំហំទីតាំង និង គម្លាតសុវត្តិភាព ដែលជាវិធានរបស់ក្រសួងសុខាភិបាលគឺបាន កំណត់១ តុ ចំនួន ៧ នាក់។ នៅក្នុងសារតាមប្រព័ន្ធតេលេក្រាមរយៈពេលប្រមាណ ១៥ នាទី សម្រាប់ជនរួមជាតិ និងសាសនិកគ្រប់សាសនានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុនសម្តេចបានប្រកាសថាឱ្យមានការរៀបចំអាពាហ៍ពិពាហ៍ដែលកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ដោយមិនគិត អ្នកផ្ដល់សេវាផ្សេងៗ។ ប៉ុន្តែក្រោយពីការពិនិត្យឡើងវិញបើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើងយកស្តង់ដារនៃការអនុវត្តតាមវិធានសុខាភិបាលមកប្រើគម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំអ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើបាន អាចអញ្ជើញ ៥00 នាក់ ៧00 នាក់ ឬ ១០០០ នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នៅការរក្សានូវគម្លាតនៅតាមតុ ទៅតាមទីកន្លែងធ្វើ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


