Connect with us

ព័ត៌មានជាតិ

ឆ្មក់​ចូល​ក្នុង​បន្ទប់ ខារ៉ាអូខេ ក្តោប​បាន​ក្រុមស្ទាវ​៤​នាក់ និង​ថ្នាំញៀន ៣ ប្រភេទ

បានផុស

នៅ

បាត់​ដំបង ៖ ក្រុម​ក្មេងស្ទាវ​ចំនួន ៤ នាក់ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​កំរៀង ក្តោប​ជាប់​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ខណៈ​ដែល​ពួកគេ​កំពុង​ប្រើប្រាស់ និង​ត្រៀម​ចែកចាយ​ថ្នាំញៀន​ជាក់ស្តែង​។

កិច្ចប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ២៥ នាទី​យប់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​បន្ទប់​ខារ៉ាអូខេ​មួយកន្លែង យីហោ វី​ធូ ស្ថិតក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុមក្មេងស្ទាវ​ចំនួន ៤ នាក់ ដែលមាន​ឈ្មោះ ១.​ឈ្មោះ វ៉ន សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២.​ឈ្មោះ វ៉ន សុផល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣.​ឈ្មោះ ហម វ៉ាន់​ដេ​ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង និង​៤.​ឈ្មោះ វឹង ដា​វីត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​។

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ថ្នាំញៀន​ប្រភេទ ខេ​តា​មីន (​ថ្នាំ​គ្រវី​) ចំនួន ៥ ថង់ មាន​ទម្ងន់ ៣៧,៩៩ ក្រាម ថ្នាំញៀន​ប្រភេទ អ៊ិច​ស្តា​ស៊ី ចំនួន ១៧៨ គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​ថង់ មាន​ទម្ងន់ ៨៧,៧០ ក្រាម ទូរសព្ទដៃ​ចំនួន ៤ គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២ និង​សម្ភារ​:​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម