Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកលែង ការធ្វើ​ចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំងពីរដូស ចេញ-ចូលប្រទេស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកានេះថា ដើម្បីសម្រួលើការបើកប្រទេសឡើងវិញ សម្រាប់ការទទួលភ្ញៀវទេសចរណ៍ ការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញ-ចូលប្រទេស។ មុននេះ គឺរាជរដ្ឋាភិបាលបានអនុវត្តដោយរក្សទុកធ្វើចត្តាឡីស័ក រយៈពេល ៧ ថ្ងៃសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីរដង ហើយចំពោះធុរកិច្ច និងគណៈប្រតិភូខ្មែរនៅបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចមានប្រសាសន៍ថា តាមការគ្រោងទុកទេសចរណ៍វ៉ាក់សាំងវិញ គឺតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងតំបន់រយៈពេល ៥ ថ្ងៃ ហើយឥឡូវនេះគឺលែងតម្រូវឱ្យធ្វើបែបនោះទៀតហើយ ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងពេញលេញ ដោយមានអត្រាគ្រប់ដណ្ដប់ជិត ៩០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដូច្នេះមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។

បើតាមសម្តេចនាយករដ្ឋមន្ត្រី អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល ប៉ុន្តសម្រាប់ពលរដ្ឋខ្មែរ និងបរទេសដែលចូលមកកម្ពុជាគឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ខណៈអ្នកដែលធ្វើដំណើរតាមផ្លូវអាកាសត្រូវធ្វើសំណាក ដោយម៉ាស៊ីន PCR ដោយប្រជាជនខ្មែរត្រូវរង់ចាំលទ្ធផលនៅផ្ទះ រីឯវិនិយោគិនក៏ត្រូវរង់ចាំលទ្ធផលនៅទីកន្លែងដែលខ្លួនស្នាក់នៅ។ ដោយឡែកអ្នកទេសចរណ៍ ត្រូវរង់ចាំនៅតាមសណ្ឋាគារ ហើយនៅពេលដែលលទ្ធចេញអវិជ្ជមាន អ្នកទាំងនោះ មានសិទ្ធិធ្វើដំណើរចេញទៅតាមទីកន្លែងដែលខ្លួនចង់ទៅ។

សម្ដេចតេតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចលើកលែងចោលនូវការធ្វើចត្តាឡីស័កទោះបីជា ៣ ថ្ងៃ ឬ ៥ ថ្ងៃនៅក្នុងតំបន់ ដោយគ្រាន់តែតម្រូវឱ្យរង់ចាំលទ្ធផលនូវការធ្វើតេស្តដោយម៉ាស៊ីន PCR តែប៉ុណ្ណោះ ការអនុវត្តចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកានេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម