ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នៅតែនាំមុខគេក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ នាចុងសប្តាហ៍កន្លងទៅនេះ
តាមរបាយការណ៍ពីរាជធានី ខេត្ត បានឲ្យដឹងថា សម្រាប់រយៈពេល២ ថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅទូទាំងប្រទេស មានភ្ញៀវទេសចរចេញដើរកម្សាន្តជាង១៨ម៉ឺននាក់ ហើយក្នុងចំណោមគោលដៅទេសចរណ៍ទាំងអស់ ខេត្តព្រះសីហនុ នៅតែនាំមុខគេក្នុងដំណើរកម្សាន្តចុងសប្តាហ៍។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសចុងសប្តាហ៍នេះ គឺនៅថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្តសរុប១៨០,២៩៦នាក់ ហើយក្នុងចំនួនភ្ញៀវទេសចរណ៍ទាំងនោះ មានភ្ញៀវជាតិចំនួន១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៩៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវទេសចរណ៍នាំមុខគេនោះរួមមាន៖ ខេត្តព្រះសីហនុ៣៤,៣០៦នាក់, រាជធានីភ្នំពេញ ៣២,០៣៤នាក់, ខេត្តកំពត ១៦,០០៧នាក់, ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់, ខេត្តសៀមរាប១៣,១០៤នាក់។

បើតាមលោក ថោង ខុន តួលេខភ្ញៀវទេសចរណ៍ខាងលើ មានការកើនឡើងប្រមាណ ៣.២៩ភាគរយ ធៀបនឹងសប្តាហ៍កន្លងទៅ។ លោកថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរ នាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ៕
ដោយ ៖ កោះកែវ







-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


