Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ត្រូវបានជ្រើសតាំងជាប្រធានក្រុមការងារចំពោះកិច្ច ទទួលបន្ទុកការងារបកប្រែភាសាបរទេស នៃក្រសួងយុត្តិធម៌

បានផុស

នៅ

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ច ទទួល​បន្ទុក​​​ការ ងារបកប្រែភាសាបរទេស នៃក្រសួងយុត្តិធម៌។ តាមរយៈសេចក្ដីសម្រេចនេះ គឺលោក ជិន ម៉ាលីន រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានជ្រើសតាំងជាប្រធានក្រុមការងារនេះ។

ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ដូចជា៖ ទទួលបន្ទុកជាអ្នកបកប្រែភាសាផ្ទាល់មាត់ ជូនរដ្ឋមន្ត្រី និងថ្នាក់ដឹក​នាំ​ក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំ និងជំនួបផ្សេងៗ ជាមួយភ្ញៀវ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។ ធ្វើការបកប្រែឯកសារ​ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតរដ្ឋបាល និងសេចក្ដីប្រកាសព័ត៌មាននានា តាមការចាំបាច់ ទៅជាភាសា​អង់គ្លេស បារាំង ចិន និងភាសាបរទេសផ្សេងទៀត។ និងបំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម