ព័ត៌មានជាតិ
ក្រុមហ៊ុនបារាំងប្រមាណ ៤០០ សាទរកម្ពុជាបើកដំណើរការប្រទេសឡើងវិញ
ក្រុមហ៊ុនបារាំងប្រមាណ ៤០០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា បានសម្ដែងសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ឱ្យមានរំហូរឡើងវិញទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។ នេះជាការបញ្ជាក់របស់ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ហ្សាក់ ប៉ឺឡេ បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាំឱ្យព្រះរាជាណាចក្រ កម្ពុជាបើកព្រំដែន បើកសេដ្ឋកិច្ច បើកសាលារៀនឡើងវិញ ដែលជាជោគជ័យគួរឱ្យកត់សម្គាល់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ។
លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមថា នៅកម្ពុជាគឺមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ ក្រុមហ៊ុនកំពុងវិនិយោគនៅទីនេះ ហើយក្រុមហ៊ុនទាំងនោះពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងការបើកដំណើរការប្រទេសឱ្យមានរំហូរឡើងវិញទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសមនៅមុន ១ ថ្ងៃ នៃកិច្ចប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប។ លោកទូតបានជម្រាបជូនសម្តេចតេជោថា លោក ម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុប នាពេលខាងមុខ។ ដោយឡែកនៅឆ្នាំក្រោយនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ខណៈបារាំងនឹងធ្វើជាប្រធានប្ដូរវេនសហគមន៍អ៊ឺរ៉ុប ក្នុងន័យនេះលោក ហ្សាក់ ប៉ឺឡេ មានប្រសាសន៍ថា លោកនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងរវាងអាស៊ាន និងអឺរ៉ុបផង ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរ ជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈមផ្ទុយទៅវិញ គឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ន និងស្ថិរភាព។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់លោក ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជាធ្វើជាប្រធាននៅថ្ងៃស្អែកនេះ។

សម្តេចតេជោ បានយល់ស្របជាមួយលោក ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងបារាំង គប្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យដែលអាចធ្វើទៅបានរួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប សម្ដេចតេជោបានយល់ស្របនឹងលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) គឺអាស៊ាន និងអឺរ៉ុប គប្បីសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យបានប្រកបដោយបរិយ៉ាប័ន និងដោយស្ថិរភាព៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ