ព័ត៌មានជាតិ
កម្ពុជាមានកន្លែងបង្កាត់ពូជក្ងោកទេពដំបូងគេលើពិភពលោក
«សត្វខ្សឹប – Bengal Florican» (ខ្លះហៅថា ក្ងោកទេពឬទ្រមាក់អណ្តើក) គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោក ដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយមានវត្តមាននៅតែក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងកម្ពុជាតែប៉ុណ្ណោះ។ ចំនួនសត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា មាននៅសល់មិនដល់ ៥០០ក្បាលផងនៅលើពិភពលោក ហើយក្នុងនោះ មានជាង ១០០ក្បាល នៅក្នុងប្រទេសកម្ពុជា។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងពេលដែលលោកចុះពិនិត្យទីតាំងបង្កាត់ផ្ទាល់ដូច្នេះថា «សប្បាយចិត្ត និងមានការកោតសរសើរយ៉ាងខ្លាំង ដែលមានឱកាសបានមកទស្សនាកន្លែងបង្កាត់ពូជ«សត្វខ្សឹប»លើកដំបូងគេលើពិភពលោក ដែលទើបតែត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី»។
លោក ឃឹម ហ្វីណាង់ បន្តថា កន្លែងបង្កាត់ពូជបក្សីដែលជិតផុតពូជមួយនេះ គឺជាកម្មវិធីបង្កាត់ពូជសត្វខ្សឹបដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលនឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹបដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹបបានក្រាបពង និងចិញ្ចឹមបីបាច់កូនរបស់ខ្លួន។
សូមបញ្ជាក់ថា ពងសត្វខ្សឹបដែលប្រមូលបានពីក្នុងព្រៃក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនេះ ហើយកូនសត្វទាំងនោះនឹងត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ ជាមួយនឹងក្តីសង្ឃឹមថា កូនដែលបង្កាត់បានទាំងអស់នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។
ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងពេលនេះ គឺជាមោទកភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង ដែលនឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជនៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលចាំបាច់ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ