ព័ត៌មានជាតិ
ដាក់ម៉ាសុីនបូមទឹកខ្នាតធំ រំដោះទឹកចេញពីសង្កាត់ចំនួន ២ នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ កាលពីព្រឹកព្រលឹមថ្ងៃទី៤ខែធ្នូ បានដឹកយកម៉ាសុីនបូមទឹកខ្នាតដាក់បូមទឹកចេញពីទីតាំងសង្កាត់ដែលរងការលិចលង់។
លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណះការសាលាខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារដឹកយកម៉ាសុីនបូមទឹកចំនួន២គ្រឿង មកដាក់បូមរំដោះទឹកចេញចំនួន២ទីតាំងគឺទី១នៅ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា និងទី២នៅ ចំណុចភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី។


លោកប្រធានការិយាល័យបានបន្តថា ចំពោះទីតាំងដែលរងការលិចលង់នេះ គឺនៅ សេសសល់ពីជំនន់ទឹកភ្លៀងកន្លងមក។មូលហេតុដែលមិនបានដាក់បូមឲ្យទាន់ពេលនោះ គឺដោយសារតែដាក់បូមនៅ ចំណុចដែលលិចលង់ខ្លាំងជាងគេគឺក្នុងសង្កាត់វាលស្បូវ សង្កាត់និរោធនិងសង្កាត់ព្រែកឯង។ នៅសល់២ទីតាំងនេះទើបចាប់ផ្តើមបូមរំដោះទឹកក្រោយគេដែលត្រូវចំណាយតែ២ថ្ងៃ នឹងត្រូវរីងស្ងួតហើយ។ ប៉ុន្តែបើភ្លៀងនៅបន្តធ្លាក់គឺនឹងត្រូវលិចជាបន្ត ដោយសារតែតំបន់មួយចំនួនមិនទាន់មានប្រពន្ធ័លូបង្ហូទឹកចេញចូលទៅ ព្រែក៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


