ព័ត៌មានជាតិ
ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងធ្វើសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំនិងលើកទិសដៅឆ្នាំ ២០២២
ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២ នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាពឯកឧត្តម ស សុខា សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង រូមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានថ្លែងនៅក្នុងពិធីបិទសន្និបាតថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំយន្តការ ការងារពង្រឹងការគ្រប់គ្រងរដ្ឋបាលក្រុមការងារអភិវឌ្ឍខេត្ត ក្រុង ស្រុក និងបានរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ផែនការថវិកា និងផែនការបីឆ្នាំរំកិល ដើម្បីធ្វើជាត្រីវិស័យក្នុងការបង្ហាញទិសសម្រាប់អនុវត្តការងារ។ ឯកឧត្តម បានបន្តថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងតាមលំដាប់ថ្នាក់ និងបានរៀបចំនីតិវិធីប្រតិបត្តិការតាមបទដ្ឋាន (Standard Operating Procedure-SOP) គោលការណ៍ និងនីតិវិធី (Policies and Procedures – P&P)។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ មានប្រសាសន៍ថា« យើងមានកិច្ចការងារបីដែលកំពុងធ្វើ គឺការអប់រំ សតិអារម្មណ៍ និងចាត់តាំង»។ ឯកឧត្តម បានបន្ថែមថា ក្រុមការងារលើកទឹកចិត្តយុវជនសកម្ម ដោយផ្តល់នូវក្តីសង្ឃឹម និងកាលានុវត្តភាព តាមរយៈការប្រែក្លាយសុបិនយុវជនឱ្យក្លាយជាការពិត ដូចជាការប្រគល់តួនាទីសំខាន់ៗដល់យុវជនដែលមានស្នាដៃជាដើម។
ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានបញ្ជាក់ថា ក្នុងគោលបំណងបង្កើតក្តីស្រឡាញ់ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មានកិច្ចការងារបីទៀត ដែលកំពុងធ្វើ គឺការងារសង្គម ការងារមនុស្សធម៌ និងការងារវប្បធម៌ ប្រពៃណី សាសនា។ ចំពោះការងារមនុស្សធម៌ទទួលបានការទំនុកបម្រុង និងឧបត្ថម្ភជាអំណោយពីឯកឧត្តម ស សុខា និងលោកជំទាវ យកទៅជូនដល់ជនក្រីក្រ ជនចាស់ជរា កុមារកំព្រា និងជនពិការជាដើម។

អង្គសន្និបាតបានដំណើរការពេញមួយព្រឹកដោយមានបទអន្តរាគមន៍របស់ផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក ហើយសន្និបាតក៍បានដោះស្រាយបានមួយចំនួន នៅសល់មួយចំនួនទៀតត្រូវបានលើកជាសំណើជូនថ្នាក់ដឹកនាំសម្រេច។ អង្គសន្និបាតបានអនុម័តលើសេចក្ដីព្រាង របាយការណ៍លទ្ធផលការងារដែលអនុវត្តក្នុងឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២។
ថ្លែងក្នុងពិធីបិទអង្គសន្និបាត ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែងនិងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង មានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក៏ដូចជាឃុំ សង្កាត់ និងយុវជនទាំងអស់ ដែលកន្លងមកបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ចូលរួមសកម្មភាពពង្រឹងគណបក្ស ដែលនាំមកនូវជ័យជម្នះជូនបក្ស ក្នុងការបោះឆ្នោតនាពេលកន្លងទៅ»។ ឯកឧត្តម បន្តថា ជ័យជម្នះក្នុងការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា គឺបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខឿនសន្តិភាពឱ្យកាន់តែរឹងមាំ និងថែរក្សាស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ចៀសផុតពីសង្រ្គាម។

សូមបញ្ជាក់ថា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានបង្កើតឡើងនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយដំបូងមានឈ្មោះថា ក្រុមការងារជួយសម្របសម្រួល គាំទ្រ និងឧបត្ថម្ភសកម្មភាពយុវជនខេត្តព្រៃវែង និងបាន ប្តូរឈ្មោះទៅជា ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅឆ្នាំ ២០២០៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


