ព័ត៌មានជាតិ
កម្ពុជាប្រើវិធានការមានស្រាប់ ប្រសិនបើវិរុសអូមីក្រុង របូតចូលមក
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា វីរុសបំប្លែងថ្មី អូមីក្រុង គឺនៅ តែជាកូវីដ១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ រកឃើញថា អូមីក្រុង មានភាពឆ្លងលឿន ក៏ប៉ុន្តែភាពធ្ងន់ធ្ងរ គេត្រូវការសិក្សាបន្តទៅ ទៀត ដើម្បីវាយតម្លៃហានិភ័យនៃភាពធ្ងន់ធ្ងរ ក៏ដូចជាផលប៉ះពាល់នានាទៅ លើមនុស្ស។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានវីរុសកូវីដ១៩នោះទេ ប៉ុន្តែប្រសិនបើថ្ងៃណាមួយវារបូតចូលមក គឺវានឹងទៅ ក្នុងសភាពដូច នឹងកូវីដ១៩ ដទៃទៀត ដោយអាស្រ័យទៅ លើបងប្អូនប្រជាពលរដ្ឋ ទាំងការប្រព្រឹត្ត នឹងឥរិយាបទ ចូលរួមទប់ស្កាត់មិនឱ្យវីរុសនេះ ឆ្លងរាលដាល ទោះបីជាឆ្លងចូលមក ក៏យើងអាចទប់ស្កាត់បានដែរ ឱ្យតែយើងចូលរួមទាំងអស់គ្នា។ ប៉ុន្តែប្រសិនបើចូលមក ហើយយើងមិនចូលរួមទប់ស្កាត់ ការឆ្លងរីកសាយភាយក៏លឿនដែរ។

វីរុសបំប្លែងថ្មី អូមីក្រុង បានប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានការរាយការណ៍ពីប្រទេសអាហ្វ្រិកខាងត្បូង។ តាមរយៈការវាយតម្លៃបន្តបន្ទាប់របស់អង្គការសុខភាពពិភពលោក អង្គការសុខភាពពិភពលោក ក៏បានដាក់ឈ្មោះ ជាវីរុសអូមីក្រុង ដែលជាប្រភេទ B.1.1.529។
រោគសញ្ញា ដែលគេសង្កេតឃើញ មិនខុសប្លែកទៅ នឹងមេរោគកូវីដ១៩ ដែលមានកន្លងមកនោះទេ។ រោគសញ្ញាដូចជាហត់ អស់កម្លាំង ក្ដៅ ខ្លួន ក្អក ឈឺបំពង់ក។ ប៉ុន្តែភាពខុសគ្នា រវាងអូមីក្រុង ទៅ នឹងមេរោគកូវីដផ្សេងទៀត គឺអូមីក្រុងមានលទ្ធភាពបំប្លែងខ្លួនច្រើន។
លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា រូបកូវីដអូមីក្រុង បំប្លែងបន្លារបស់ខ្លួនមានតិចជាងមុន ធ្វើឱ្យខ្លួន ទៅ ជាលក្ខណៈខុសប្លែកពីវីរុសកូវីដ ១៩ ពីមុន ដែលមានបន្លាច្រើន ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការសុខភាពពិភពលោក ដាក់ការសង្ស័យថា វីរុសនេះ មានលទ្ធភាពចូលទៅក្នុងកោសិការរបស់មនុស្សបានងាយស្រួល និងលឿនជាង បើធៀបទៅ នឹងវីរុសបំប្លែងថ្មីផ្សេងៗទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


